Episode 8

2.6K 193 1
                                    

ចូលមកដល់ក្នុងបន្ទប់ភ្លាមនាយក្រាស់ក៏ដេីរចូលទៅក្នុងបន្ទប់ភ្លាមដោយមិននិយាយស្តីអ្វីឡេីយ ឯនាយតូចក៏មិនហ៊ាសួរនាំឡេីយ។

ប្រហែលជា30នាទីក្រោយរាងក្រាស់ក៏ចេញមកវិញជាមួយសម្លៀកបំពាក់1ឈុតដែលមិនមែនជាឈុតគេងនោះឡេីយ។ នេះនាយចង់ទៅណាទាំងកណ្តាលយប់បែបនេះ?

"ជុង បងទៅណា" ដោយអត់ឆ្ងល់មិនបានរាងតូចក៏ហារស្តីសួរទៅកាន់ប្តីខ្លួន។

"ទៅណាជារឿងរបស់យេីង ទោះជាយេីងរៀបការជាមួយឯងមែនតែឯងក៏គ្មានសិទ្ធមកចេះដឹងរឿងយេីងដែរ"

"អូនគ្រាន់...." រាងតូចមិនទាន់បញ្ចប់ប្រយោគផងនាយក្រាស់ក៏និយាយកាត់។

"ចាំទុកក្នុងខួរឯងទៅKim Taehyung ថាយេីងមិនមែនខ្ទេីយ ហេីយយេីងក៏គ្មានថ្ងៃស្រលាញ់ឯងជាដាច់ខាត" រាងក្រាស់ស្រែកសម្លុតខ្លាំងឯដៃក៏ទៅចាប់ច្របាច់មាត់រាងតូចស្ទេីតែបាក់ថ្គាមទៅហេីយ។

"ជុង ហឹក...អូនឈឺ" រាងតូចប្រឹងចាប់ដៃនាយដេីម្បីឲ្យនាយប្រលែងដៃវិញទាំងទឹកភ្នែក។
ក្រោយមកនាយក្រាស់ក៏ប្រលែងដៃដោយក្រវាស់ដៃមួយទំហឹងនាយតូចស្ទេីរតែផ្ងាកក្រោយទៅហេីយ។

"អ៎៎រ....ហេីយមួយទៀតឯងត្រូវដេកលេីឥដ្ធនេះហេីយមិនត្រូវឡេីងដេកលេីគ្រែយេីងដាច់ខាតហេីយសាឡុងក៏មិនឲ្យដេកដែរ យេីងមិនចង់ជាប់ក្លិនគំរករបស់ឯង ហេីយបេីហ៊ានតែប្រាប់អ្នកម៉ាក់ឯងនឹងដឹងគ្នាជាមួយយេីងមិនខាន" បញ្ចប់ប្រយោគនាយក្រាស់ក៏ដេីរចេញទៅបាត់ទុកឲ្យនាយតូចត្រូវអង្គុយត្រហូរយំតែម្នាក់ៗគួរឲ្យអាណិត។

"ហឹកហឹក...ជុងមិចក៏បងធ្វេីបែបនេះ" នាយតូចស្រែកយំលឺៗនៅលេីឥដ្ធតែម្នាក់ឯងរហូតដល់អស់កម្លាំងទន់ខ្លួនហេីយក៏គេងលក់លេីឥដ្ធតែម្តង។

ងាកមកមេីលរាងក្រាស់វិញការពិតនាយកំពុងតែទៅរកសង្សារសំណព្វចិត្តទៅវិញទេ។ ថ្ងៃនេះជាថ្ងៃនាយរៀបការរបស់នាយតែនាយបែរជាមករកមនុស្សស្រីក្រៅផ្ទះទៅវិញ។

ក្រាក.....

"បងសម្លាញ់" រាងក្រមុំគ្រងនៅឈុតគេងស្តេីងពណ៍ក្រហមបញ្ចេញដេីមទ្រូវ សំពត់ខ្លីសឹងតែចេញខោត្រនាប់ទៅហេីយហារស្តីដោយសម្លេងសិុចសីុទៅកាន់រាងក្រាស់Jungkook។

"អូនសម្លាញ់...សឺត" នាយដេីរទៅអោបចង្កេះនាងហេីយក៏សេីបថ្ពាល់នាង1ខ្សឺត។

"ថ្ងៃនេះបងរៀបការមិចក៏មករកអូនទៅវិញ" នាងនិយាយដោយដៃទាំងសងខាងស្រាក់កនាយជាប់ហេីយចាប់ផ្តេីមបញ្ចេញទឹកមុខកម្សត់ឡេីងមក។

"បងប្រាប់អូនហេីយថាបងមិនបានស្រលាញ់វាទេ កុំទៅខ្វល់អីយប់នេះពួកផ្សំដំណេកជាមួយគ្នាទៅ"

"អូននឹងបម្រេីបងឲ្យបានគប់ចិត្តនៅយប់នេះ" ថារួចនាងក៏បង្វែររាងក្រាស់ហេីយរុញទៅលេីគ្រែទេីបនាងវាពីលេីនាយដោយកាយវិការសិចសីិុក្រោយមកអ្នកទាំង2ក៏ចាប់ផ្តេីមបង្កាត់ភ្លេីងស្នេហ៍ជាមួយគ្នាដោយមិនខ្វល់ពីរាងតូចដែលនៅតែម្នាក់ឯងនោះឡេីយ។គិតមេីលទៅខ្លួនទេីបតែរៀបការល្ងាចមិញសោះតែពេលយប់ផ្សំដំណេកបែរជាដេីរចោលប្រពន្ធមករកស្រីខាងក្រៅទៅវិញ!? ហឹម......នេះទេីបតែចាប់ផ្តេីមជីវិតជាប្តីប្រពន្ធទេប៉ុណ្ណឹងបាត់ទៅហេីយចុះទម្រាំថ្ងៃខាងមុខទៀតនោះ?????!!

TO BE CONTINUED............

04/06/21

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Wo Geschichten leben. Entdecke jetzt