Episode 26

2.6K 304 51
                                    

ពេលវេលាដេីរទៅមុខជារឿយៗមិនដែលបង្អង់រង់ចាំចាំ មានតែមនុស្សទេដែលចូលចិត្តទុកពេលឲ្យនៅអត់ប្រយោជន៍ប្រលែងវាចោលដល់ពេលមួយដែលវាហួសទៅទេីបដឹងថាស្តាយក្រោយ យេីងមិនអាចដឹងនោះទេថាថ្ងៃស្អែកនឹងមានរឿងអ្វីខ្លះកេីតឡេីង ហេីយក៏រឹតតែមិនដឹងថាថ្ងៃស្អែកមានប៉ុន្មានដងទៀតដែរសម្រាប់ជីវិតមួយនេះ យេីងគួរអោបក្រសោបពេលនៅថ្ងៃនេះឲ្យវាមានន័យដេីម្បីទុកជាការចងចាំសម្រាប់ថ្ងៃស្អែក តែបេីយេីងមិនខ្វល់ពីវាពេលមួយដែលវាហួសទៅវានឹងបន្សល់ទុកភាពស្តាយក្រោយនិងការឈឺចាប់ឲ្យយេីងមិនខានហេីយយេីងក៏មិនអាចទាញពេលឲ្យត្រឡប់មកវិញម្តងទៀតឡេីយ។

ក្នុងភូមិគ្រឹះដ៏ធំស្គឹមស្កៃតែហាក់ស្ងាត់ជ្រងំព្រោះតែម្ចាស់វាហាក់មិនរីករាយនឹងជីវិតដ៏សោះកក្រោះមួយនេះឡេីយ។ រាងតូចច្រលឹងអង្គុយនៅតុអាហាររង់ចាំស្វាមីត្រឡប់មកពីធ្វេីការដោយមិនហ៊ានញាំុអ្វីមុននោះឡេីយស្មេីរនេះម៉ោង11យប់ទៅហេីយអ្នកបម្រេីក៏ទៅសម្រាកអស់ព្រោះនឿយហត់នឹងការងារតែសម្រាប់ថេហ្យុងហត់ទាំងកាយហត់ទាំងចិត្តរងចាំប្តីដោយមិនត្អូញត្អែរសូម្បី1ម៉ាត់ដេីម្បីញាំុបាយល្ងាចជាមួយគ្នាទោះកាលពីថ្ងៃរាងក្រាស់ចាក់ម្ហូបខ្លួនចោលក៏ពិតមែនតែគេក៏ប្រឹងធ្វេីវាម្តងទៀតដោយដាក់ចិត្តបំផុត......

"ស្មេីរនេះហេីយគាត់រវល់ទៀតមែនទេ" រាងតូចច្រត់ដៃនឹងអេីតមេីលមកខាងក្រៅផ្ទះរងចាំជុងហ្គុកត្រឡប់មកវិញដោយមានអាហារនៅពេញតុ។ ដោយសារតែចាំយូរពេកបូករួមនឹងអស់កំលាំងផងរាងតូចក៏គេងលក់នៅលេីតុអាហារនោះតែម្តងទៅ។

ម៉ោង1យប់....
ងឺត......

សម្លេងហ្វ្រាំងឡានឈប់ចតនៅខាងមុខភូមិគ្រឹះ ដោយមានរាងក្រាស់សង្ហារកំពុងតែចុះមកដោយដំណេីរទ្រេតទ្រោត។

"មួយៗចៅហ្វាយ" ហ្យុងវ៉ុនប្រញ៉ាប់ជួយទប់ជុងហ្គុកព្រោះតែពេលគេរាងស្រវឹងស្រឿងៗដេីរមិនសូវត្រង់ផ្លូវនោះទេ។

"កុំចេះ ឯងទៅដេកទៅយេីងដេីរខ្លួនឯងបាន"

"ប្រាកដទេចៅហ្វាយ"

"អឺ..ទៅៗ បេីមិនចង់អស់ប្រាក់ខែ"

"បាទៗ" គ្រាន់តែលឺរឿងប្រាក់ខែជំនិតសង្ហារក៏ប្រញ៉ាប់រត់ចេញភ្លាមទុកឲ្យចៅហ្វាយដេីរចូលផ្ទះម្នាក់ឯង មិនមែននាយស្រវឹងមិនដឹងទិសតំបន់នោះទេគ្រាន់តែរាងស្រវឹងតិចៗប៉ុណ្ណោះ ព្រោះថាកាលពីល្ងាចមិញទៅមេីលរោងចក្រស្រាហេីយក៏រកសង្សារខ្លួនហេីយក៏មកបន្តនៅក្លឹបផឹកសីុលេងស្រីម៉ាឆ្អែតទេីបមកផ្ទះ។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now