Episode 31

2.6K 232 41
                                    

រាងតូចច្រលឹងក្រោមអាវសាមីពណ៍សរខោខ្លីលេីជង្គង់បន្តិចដែលទេីបនឹងងូតទឹករួចកំពុងឈរជូតសក់នៅខាងមុខកញ្ចក់យ៉ាងស្ងប់ស្ងាត់ ស្របពេលនោះក៏បានអ្នកបេីកទ្វារចូលមក ម្នាក់នោះគ្មានអ្នកណាក្រៅពីនាយក្រាស់នោះឯង

ក្រាក....

នាយសង្ហារឈរមេីលរាងរូវអ្នកជាប្រពន្ធពីខាងក្រោយយ៉ាងស្ងៀមស្ងាត់ អាវសាមីសរស្តេីងបញ្ចេញសាច់ចង្កេះតូច1ក្តាប់ព្រៀលៗដែលពួននៅខាងក្នុងអាវ បូករួមនឹងសាច់ត្រកៀករីកសាយ ជេីងសរស្រឡូនដូចមនុស្សស្រីបង្ហាញច្បាស់ៗពេញភ្នែកដោយសាមីុខ្លួនមិនបានដឹងនោះឡេីយ

ក្រោយពីជូតសក់រួចរាល់រាងតូចក៏ក្រលេកមកខាងក្រោយឃេីញអ្នកជាប្តីឈរត្រឹង ក៏រាងភ្ញាក់ផ្អេីលដែរព្រោះមិនដឹងថានាយមកតាំងពីពេលណានោះទេ

"អៅយ៍...ជុង" រាងសង្ហារមិនបានឆ្លេីយតបដោយប្រមូលស្មារតីមកវិញហេីយក៏ដេីរទៅសម្តៅទៅលេីគ្រែគេង

"បងញាំុទឹកដោះគោក្តៅនោះសិនទៅអូនបានយកមកឲ្យបងដែរនេះ" រាងតូចកាន់កែវទឹកដោះគោហុចឲ្យនាយជាប្តី នាយគ្រាន់តែសម្លឹងមុខរាងតូចបន្តិចក៏ឈោងដៃយកមកផឹកដល់អស់ទេីបហុចឲ្យគេវិញ រាងតូចក៏រាងសប្បាយចិត្តដែរ ដែលនាយមិនបានចាក់ចោលឬក៏ស្តីឲ្យ

"មកនេះច្របាច់ស្មារឲ្យយេីងបន្តិច" នាយអង្គុយពែនភ្នែនចំកណ្តាលគ្រែហៅរាងតូច

"បាទ" រាងស្តេីងឆ្លេីយរួចក៏ឡេីងទៅលេីគ្រែលុតជង្គង់នៅខាងក្រោយខ្នងស្វាមីដៃស្រឡូនដូចបន្លាក្រូចចាប់ផ្តើមច្របាច់ស្មារយ៉ាងស្ងៀមស្ងាត់

ក្លិនក្រអូបប្រហេីរអ្នកខាងក្រោយខ្នងបានរសាត់ចូលមកប៉ះច្រមុះរាងសង្ហារធ្វេីឲ្យអារម្មណ៍ត្រេកត្រអារក៏កេីតឡេីងភ្លាមៗ កម្តៅក្នុងខ្លួនក៏កេីនឡេីងដោយសារតែក្លិននិងរូបរាងរបស់រាងតូចកំពុងតែវិលវល់ពេញខួរក្បាល ត្រូវហេីយតាំងតែពីពេលមានអីៗជាមួយគ្នាកាលពីទៅក្រេបទឹកឃ្មុំនោះនាយនិងរាងតូចក៏មិនដែលធ្វេីវាម្តងទៀតនោះទេ មិនមែននាយគ្មានអារម្មណ៍ទេតាំងពីបានប៉ះពាលរាងកាយដ៏ល្អមួយនោះមកនាយហាក់ញៀនចង់ប៉ះពាល់ម្តងទៀតដោយសារតែគំនិតតែងតែប្រឆាំងចិត្តស្អប់ក៏មិនទាន់បាត់ទេីបមិនប៉ះពាល់វា

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now