Episode 12

2.8K 166 0
                                    

ក្រាក.....
គ្រាន់តែមកដល់បន្ទប់ភ្លាមរាងក្រាស់ក៏ដោះសម្លៀកបំពាក់ទម្លាក់ចោលដោយគ្មានសណ្តាប់ធ្នាប់រាយប៉ាយពេញបន្ទប់ហេីយក៏ដេីរសម្តៅទៅបន្ទប់ទឹកដេីម្បីសម្អាតខ្លួន។

រាងតូចក្រោយពីសម្រួលអារម្មណ៍ហេីយក៏ដេីរមកតាមក្រោយរួចក៏យកកាបូបរបស់ប្តីទៅទុកនិងរេីសខោអាវដែលនាយក្រាស់ដោះអំបាញ់មិញទៅដាក់ក្នុងកន្រ្តកដេីម្បីទុកបោកគក់ តែអ្វីដែលនឹកស្មានមិនដល់នោះគឺស្នាមក្រែមគឺនៅជាប់លេី-ក-អាវនាយច្បាស់ៗតែម្តង។ ឃេីញបែបនេះរាងតូចក៏មិនហ៊ានមាត់កប្រឹងសម្រួលអារម្មណ៍ទប់ទឹកភ្នែកកុំុឲ្យហូរមកទៀតកុំឲ្យនាយក្រាស់ស្តីឲ្យខ្លួនទៀត។

ប្រហែល20នាទីក្រោយមករាងក្រាស់ក៏ងូតទឹករួចរាល់នាយចេញមកជាមួយកន្សែងពោះគោជាប់ចង្កេះប្រលែងល្វែងលេីចោលអស់បង្ហាញនូវសាច់ដុំកង់ៗជាមួយនិងកូនកន្សែងដែលនូវជាប់ដៃកំពុងជូតសក់ដំណក់ទឹកក៏ស្រក់ចំមកតាមក្បាល់ពោះកង់ៗនោះបង្កេីនឲ្យនាយកាន់តែhot លេីលដេីម។ ធ្វេីឲ្យនាយតូចដែលកំពុងអង្គុយលេីការ៉ូបត់ខោអាវឯណេះសម្លឹងមេីលទាំងចំហរមាត់ជាមួយរាងកាយដ៏ស្រស់សង្ហារមួយនេះ។

"ចង់សីុយេីងហេស៎៎ បានខំប្រឹងមេីលមិនដាក់ភ្នែក" ដោយរាងតូចសម្លឹងខ្លួនយូរពេកនាយក៏និយាយឡេីងកាត់ផ្តាច់អារម្មណ៍នាយតូច លឺបែបនេះរាងតូចក៏ប្រមូលស្មារតីមកវិញ។

"អ..អត់...ទេ..គ្មានទេ" រាងតូចប្រឹងនិយាយទាំងរដាក់រដុបហេីយក៏ងាកមកបត់ខោអាវដាក់វ៉ាលីបន្ត។ ចំណែករាងក្រាស់ក៏ដេីរទៅទូខោអាវដេីម្បីយកសម្លៀកបំពាក់គេងយប់មកស្លៀកពាក់។

"បង...បងចង់យកអីទៅថែមដែរឬទេ ចាំអូនរៀបចំ"

"យ៉ាងមិច ញ័រចង់ទៅដល់ថ្នាក់ហ្នឹងហេស៎៎" រាងក្រាស់ដេីរមកជិតរាងតូចដោយអោនទៅមេីលគេដោយខ្សែរភ្នែកសេីចចំអកធ្វេីឲ្យរាងតូចហាក់អន់ចិត្តនឹងសម្តីមេីលងាយរបស់នាយជាខ្លាំងចង់តែស្រែកយំ តែក៏ប្រឹងទប់កុំឲ្យនាយបន្ទោសថែមទៀត។

"គឺ...គឺអូន...អឺ..គ្រាន់តែធ្វេីតាមម៉ាក់ប្រាប់ប៉ុណ្ណោះ" រាងតូចមិនហ៊ានងេីយមុខមកសម្លឹងមេីលរាងក្រាស់ចំនោះទេ គេពិតជាចាញ់នឹងខ្សែរភ្នែក1គូរនេះណាស់។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Onde histórias criam vida. Descubra agora