Episode 40

3.1K 264 64
                                    

តាំងពីមន្ទីពេទ្យមកដល់ភូមិគ្រឹះវិញថេហ្យុងមានអារម្មណ៍ភ័យផងអរផងដៃក៏អង្អែលពោះជាប់រហូត។

"អ្នកប្រុស គ្រូពេទ្យថាយ៉ាងមិចខ្លះ?" គ្រាន់តែឃេីញរាងតូចចូលមកដល់ម៉ែដោះដែលឈរចាំស្តាប់ដំណឹងនោះក៏រត់ត្រហេបត្រហបមកសួរភ្លាម។

"អឺ..គឺ..គឺថា..ខ្ញុំគ្រាន់តែឈឺក្រពះប៉ុណ្ណោះ មិនមានអីទេម៉ែដោះកុំបារម្ភអី" រាងតូចឆ្លេីយទាំងរដាក់រដុបរកថាមិនត្រូវចិត្តមួយចង់ប្រាប់ចិត្តមួយមិនចង់ ចុងក្រោយក៏ជ្រេីសរេីសពាក្យកុហកទាល់តែបានរួចក៏និយាយទាំងញញឹមស្រាលៗទៅកាន់គាត់វិញដេីម្បីកុំឲ្យគាត់បារម្ភទៀត។

"ពិតមែនហេស៎៎?" ម៉ែដោះសួរបញ្ជាក់ព្រោះគិតថាគេកុហក តែបេីគេនិយាយពិតមានន័យថាការគិតរបស់គាត់ដែលថាថេយ៍មានផ្ទៃពោះនោះគឺមិនពិតទេ។ នេះជាស្អីទៅអាការៈបែបនេះគឺដូចនឹងអ្នកមានទម្ងន់ណាស់តែបែរមិនមែនទៅវិញ។

"គឺពិតណាម៉ែដោះ អញ្ចឹងខ្ញុំឡេីងទៅលេីហេីយណា"

"ច..ច៎៎ា" ម៉ែដោះឈរមេីលថេហ្យុងពីក្រោយដោយសារតែមិនអស់ចិត្ត តែក៏ក្រវីក្បាលបណ្តេញការគិតឥតបានការនោះចេញវិញ គិតសប់ៗទៅគេជាមនុស្សប្រុសមិចនឹងងាចមានកូនបានទៅ ចំមែនហេីយ!!!

កាយតូចចូលមកដល់ក្នុងបន្ទប់យកសឺមីនោះទៅទុកយ៉ាងល្អ រួចក៏ដាក់ខ្លួនអង្គុយលេីគ្រែយកដៃស្រឡូនមកអង្អែលថេីរៗលេីក្បាលពោះដែលកំពុងមានតំណក់ឈាមកំពុងតែលូតលាស់ ហេីយមិនយូរទេគេនឹងចេញមកខាងក្រៅនេះហេីយ។

"កូនសម្លាញ់ កូនពិតជាមកនៅជាមួយអាប់ប៉ាពិតមែនហេស៎៎ ហ្ហឹក..កូនកុំអន់ចិត្តអីណាទោះជាកូនកេីតមកពីក្តីស្រលាញ់តែម្ខាងក៏ដោយតែអាប់ប៉ាស្រលាញ់កូនណាទោះជាគ្មានអ្នកណាស្រលាញ់កូនក៏នៅមានអាប់ប៉ាម្នាក់នេះដែលនឹងមេីលថែរហេីយស្រលាញ់កូនស្មេីនឹងកែវភ្នែកដែរ ហ្ហឹក..អាប់ប៉ាចាំកូនណា" តំណក់ឈាមមួយនេះវាបានកេីតឡេីងពីក្តីស្នេហាដែលមានតែម្ខាងអារម្មណ៍ដែលមានតែការបង្ខិតបង្ខំ តេីក្មេងតូចនោះពិតជាចង់មករស់នៅជាមួយគ្រួសារបែបនេះដែរហេស៎៎ តេីគេនឹងមានអារម្មណ៍បែបណាពេលដែលដឹងរឿងបែបនេះ? ថេហ្យុងអង្គុយសម្រក់ទឹកភ្នែកក្នុងចិត្តសែនអាណិតជីវិតតូចមួយនេះខ្លាំងណាស់ គេមិនគួរមកចាប់កំណេីតនៅកន្លែងបែបនេះទេគេគួរតែទៅរស់នៅជាមួយគ្រួសារដែលល្អនិងមានសុភមង្គលជាងនេះទេីបត្រូវ  តែទោះជាយ៉ាងណាគេក៏មកដល់ទៅហេីយមានតែតាំងចិត្តឲ្យរឹងមាំផ្តល់ក្តីស្រលាញ់ឲ្យជីវិតតូចនេះឲ្យបានច្រេីនតាមដែលអាចធ្វេីបានទៅចុះ។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now