"You're so cruel"

878 71 3
                                    

Ep.2

រាងតូចរត់ទៅសម្ងំអង្គុយយំនៅក្នុងបន្ទប់របស់ខ្លួនទាំងបេះដូងចាប់ឈឺខ្ទោកៗ

«បងមិនដែលចាត់ទុកខ្ញុំជាប្អូនរបស់បងទេ ហឹកៗ ហឹក»រាងតូចកើតទុក្ខមិនសុខចិត្តនឹងរាងក្រាស់ដែលតែងតែប្រើពាក្យមិនសមរម្យដាក់គេ

Tae យំខ្សឹកខ្សួលរហូតទាល់តែគេងលង់លក់ទៅដោយថ្ពាល់នៅមានស្នាមទឹកភ្នែក

~Morning~

ព្រះអាទិត្យរះឡើងសែនខ្ពស់បញ្ចេញពន្លឺបំភ្លឺលោកាទាំងមូលអោយមានពន្លឺចិញ្ចែងចិញ្ចាំងនា ពេលព្រឹក។ រាងតូចឈររៀបចំអាហារពេលព្រឹកដាក់ នៅលើតុអាហាររងចាំបងប្រុសចិត្តឃោរឃៅចុះមក ទទួលទាន

«បងប្រុស!! ញាំអាហារពេលព្រឹកសិនទៅ»ដោយឃើញ Jimin ចុះមកពីខាងលើហើយរាងតូចក៏រត់ទៅរកគេទាំងញញឹមពព្រាយ

«អត់»Jiminឆ្លើយមួយម៉ាត់យ៉ាងខ្លីធ្វើអោយរាងតូចទម្លាក់ទឹកមុខចុះភ្លាមៗ គេខំងើបពីព្រលឹមដើម្បីរៀបចំជូននាយជាពិសេសតែមើលនាយចុះអាហារពេល ល្ងាចមិនញាំ អាហារពេលព្រឹកក៏មិនញាំ នាយគិត យ៉ាងម៉េច? វាពិបាកណាស់ឬគ្រាន់តែញាំអាហារដែលគេធ្វើ?

«មិនអីទេអញ្ចឹង»Taeដកខ្លួនចេញហើយប្រញាប់រត់ចូលបន្ទប់ទទួលទានអាហារយ៉ាងលឿនដើម្បីរៀបចំអាហារទៅទុកវិញ

«ចៅហ្វាយបែបនេះរហូត»Ethanដែលឈរនៅជិតអ្នកកម្លោះក៏បានបន្លឺឡើងតិចៗ

«យើងមិនបានប្រើវាទេ វាចង់ខ្លួនឯង»Jiminថា ហើយក៏ដើរចេញទៅទាំងទឹកមុខយ៉ាងមុតមាំមិនរីក ទៅណាសោះ

-Tae SCENE-

      រាងតូចរៀបចំអាហារទុកដាក់អស់ហើយក៏ដោះអៀមធ្វើម្ហូបចេញទៅបំពាក់នៅលើកៅអី

គ្រីង គ្រីង«សម្លេងទូរសព្ទ័របស់រាងតូចក៏រោទិ៍ឡើង ឯម្ចាស់ទូរសព្ទ័ក៏រហ័សលើកទូរសព្ទ័»

«ហាឡូ Taehyung និយាយ»Taeបន្លឺសម្លេងឡើងយ៉ាងទន់ភ្លន់ដាក់ខ្សែម្ខាងទៀត

«ប្អូន Tae គឺបងJuni ណា»Juniដែលជាអ្នកគ្រប់ គ្រងរបស់ Tae បាននិយាយឆ្លើយឆ្លងមកគេ

«បង Juni មានការអីមែនទេ?»Tae

«ថ្ងៃម៉ោង 3 រសៀលប្អូន Tae ត្រូវមកថតពាណិជ្ជ កម្មថ្មីជាមួយនឹង Model ថ្មីមួយទៀតណាបងគ្រាន់ តែខលទៅដើម្បីរំលឹកប្អូន»Juni

"My Beloved Brother"Where stories live. Discover now