"47"

428 28 0
                                    

Episode: 47 "Who are you?"

<New Day>

«អ៊ួក អ៊ួក»បើកឆាកថ្ងៃថ្មីសម្លេងក្អួតរបស់នាងក្រមុំក៏លាន់លឺឡើងពេញបន្ទប់ធ្វើអោយអ្នកជាម្ដាយដែល កាត់នោះប្រញាប់ចូលទៅមើលកូនស្រីម្សិលមិញអាការៈបែបនេះហើយថ្ងៃនេះក៏បែបនេះទៀតអ្នកណាមិនបារម្ភ

«អ៊ួក អឹក អ៊ួក»សម្លេងក្អួតនៅតែបន្លឺឡើងឥតដាច់ចេញពីបន្ទប់ទឹកបណ្ដាលអោយអ្នកស្រី Jung អន្ទះ អន្ទែងចង់ចូលទៅមើលកូនស្រីដល់បន្ទប់ទឹកតែនាងចាក់សោរបាត់ទៅហើយ

«កូន Ken ហា៎...យ៉ាងម៉េចទៅហើយ»ទ្រាំមិនបានអ្នកស្រី Jung ក៏ទៅគោះទ្វារបន្ទប់ទឹករបស់នាងក្រមុំខ្លាំងៗទាំងក្នុងចិត្តកំពុងតែកើតក្ដីបារម្ភពេញទំហឹងតែម្ដង

«កូន អ៊ួក អ៊ួក»នាងក្រមុំដែលនៅក្នុងបន្ទប់ទឹកបម្រុងនឹងឆ្លើយតបទៅកាន់អ្នកម្ដាយហើយតែកម្អួតដែល នៅនឹងថ្កល់ក្នុងបំពង់.កក៏ស្រាប់តែច្រាលចេញមក

«បើកទ្វារអោយម៉ាក់មកកូន»អ្នកស្រី Jung ឆ្លេឆ្លានៅខាងមុខបន្ទប់ទឹកកូនស្រីដៃខំប្រឹងមួលសោរទ្វារតែហាក់បីដូចមិនបានផលសោះឯអ្នកដែលនៅខាង ក្នុងបន្ទប់ទឹកនោះវិញមិនព្រមមកបើកទ្វារសោះធ្វើ អោយអ្នកជាម្ដាយភ័យឡើងស្លេកមុខស្លេកមាត់អស់ហើយ

           ប្រហែលជាមួយសន្ទុះធំក្រោយមកទ្វារ បន្ទប់ទឹកក៏ហើបឡើងបណ្ដាលអោយអ្នកស្រី Jung ដែលដើរទៅដើរមកក្នុងបន្ទប់នាងក្រមុំនេះស្ទុះវឹងទៅ រកនាងទាំងទឹកមុខភ័យព្រួយលាយឡំនឹងការបារម្ភ

«កូនយ៉ាងម៉េចហើយ...ពុទ្ធោ!!ម៉េចក៏ស្លេកស្លាំងយ៉ាងនេះកូន»ពេលនេះគាត់សឹងតែទ្រហ៊ោយំចេញមកក្រោយពីឃើញកូនស្រីក្នុងឈុតគេងយប់នៅ ឡើយកំពុងតែឈរទប់ទ្វារទាំងទឹកមុខស្លេកគ្មានជាតិ ចូវ

«ម៉ាក់..*ព្រូស*»រាងកាយតូចស្ដើងមានទម្ងន់ស្រាលស្ញើកនោះក៏ស្រាប់តែដួលសន្លប់ភ្លាមៗដោយភាពអស់កម្លាំងធ្វើអោយអ្នកជាម្ដាយរហ័សលើកដៃ ទប់ខ្លួនអ្នកជាកូនស្រី

«Ken កូន..បើកភ្នែកឡើងកុំបំភ័យម៉ាក់កូន Ken» អ្នកជាម្ដាយលើកដៃទះថ្ពាល់នាងក្រមុំថ្នមៗហើយហៅឈ្មោះនាងជារឿយៗទាំងទឹកភ្នែកកំពុងតែហូរស្រក់មក

&quot;My Beloved Brother&quot;Where stories live. Discover now