Why don't you trust me?

621 52 2
                                    

Ep.7

ក្រោយពីមានរឿងរញ៉េរញ៉ៃនៅផ្ទះហើយនាយ កម្លោះ Jimin បានជូនស្រីកំណាន់របស់គេទៅ Condo របស់នាងវិញដោយមិនភ្លេចផ្ដល់ប្រាក់ច្រើនសន្ធឹកសន្ធាក់ដើម្បីអោយនាងចាយវាយប្រចាំថ្ងៃណា មួយលុយដែលគេអោយនាងចាយគ្រាន់តែជាកម្ទេចលុយគេមិនស្ដាយក្នុងការចំណាយព្រោះគោលដៅគេត្រូវសម្ដែងធ្វើជាមនុស្សល្ងង់អោយនាងឃើញថាគេមិនបានខ្វល់នឹងរឿងការងារក្រៅពីយកចិត្តទុក ដាក់នឹងនាង

<The PJ Group>

Jiminអង្គុយពិនិត្យមើលឯកសារទិញលក់គ្រឿង អាវុធទាំងប៉ុន្មានដែលមាននៅក្នុងឃ្លាំងយ៉ាងស្ងៀម ស្ងាត់និងម៉ត់ចត់បំផុតព្រោះមិនចង់អោយមានការភន្ត័ច្រឡំជាមួយនឹងទំនិញដែលគេលក់ខុសច្បាប់វាអាចធ្វើអោយដៃគូភាគហ៊ុនគេអាក់អន់

តុក តុក«សម្លេងគោះទ្វារបានពាំនាំយកអារម្មណ៍អ្នកកម្លោះអោយងើបមុខឡើងសម្លឹងមើលទៅកាន់ទ្វារ នៃការិយាល័យធ្វើការ»

«ចូលមក»រាងក្រាស់ស្រែកអនុញ្ញាតមុននឹងអោនក្បាលចុះឈ្ងោកមើលឯកសារវិញ

«ចៅហ្វាយបាទមានដំណឹងចង់ជម្រាបអោយចៅ ហ្វាយដឹង»Ethanបោះជំហានចូលមកខាងក្នុងការិ យាល័យធ្វើការរបស់អ្នកជាចៅហ្វាយដោយមិនភ្លេចអោនលំទោនគោរពអ្នកដែលមានឋានៈធំជាងខ្លួន

«អញ្ជើញវាចារមកលោកម្ចាស់កូនចៅ»Jiminបិទឯកសារទុកនៅលើតុម្ខាងសិនព្រោះត្រូវការទទួលដឹងដំណឹងដែលកូនចៅរបស់គេពាំនាំយកមកជម្រាបទាំងព្រឹក

«អីយ៉ា..ចេះលេងសើចទៀតចៅហ្វាយរាល់ថ្ងៃពាក់តែមុខងាប់ អាស៎ច្រឡំ ពាក់មុខយក្ស»Ethan

«សាំតាប៉ែច្រើនហ្នឹងតិចថារស់មិនដល់ថ្ងៃស្អែក»Jimin

«ចូលសាច់ការណាបាទ..នេះជាអ្វីដែលចៅហ្វាយ ចង់បាន»នាយកូនចៅរប៉ិលរប៉ូចដាក់សាមីក្រដាស ពណ៌គគីរនៅលើតុធ្វើការរបស់ Jimin ថ្នមៗមុននឹង រុញវាអោយគេពិនិត្យមើលថាក្នុងសាមីនោះមានអ្វី

Jimin លូកដៃយកសាមីមកបើកមើលទាញ យកសន្លឹករូបថតប្រហែល 5-6 សន្លឹកចេញពីសាមីក្រដាសនោះមកមើល

«ហុឹស»ស្នាមញញឹមរបៀបជាអ្នកឈ្នះបានលេច ឡើងនៅលើផ្ទៃមុខសង្ហាររបស់នាយ

&quot;My Beloved Brother&quot;Where stories live. Discover now