"68"

349 23 0
                                    

Ep.68

_នៅពេលដែលទទួលបានការព្យាបាលបានយ៉ាង ដិតដល់ពីក្រុមគ្រូពេទ្យនៅឯក្នុងបន្ទប់សង្រ្គោះបន្ទាន់អស់រយៈពេលជាយូរហើយនៅទីបំផុត Jimin ក៏ត្រូវក្រុមគ្រូពេទ្យនាំយករាងកាយដែលមានរបួសស្នាម របស់គេសម្ដៅទៅកាន់បន្ទប់សម្រាកព្យាបាលធម្មតា ដូចជាអ្នកជម្ងឺទូទៅវិញ

<Room>

_ក្រោយពេលដែលមកដល់ក្នុងបន្ទប់សម្រាកព្យា បាលធម្មតាហើយក្រុមគ្រូពេទ្យក៏នាំគ្នាដើរចេញទៅ វិញអស់ដោយទុកអោយ Yoongi និង Kendy នៅកំដរនាយដែលដេកស្ដូកស្ដឹងបន្តោកសេរ៉ូមរួមទាំងរុំពទ្ធ័អុកសុីសែនជាប់ច្រមុះនោះ

«ឆាប់ដឹងខ្លួនឡើងណាសម្លាញ់ កុំដេកយូរពេកអីឯងមានតួនាទីត្រូវការពារសំណព្វចិត្តឯងពីមារសត្រូវអញ្ចឹងកុំដេកត្រមក់ពេក»Yoongi ដាក់បង្គុយលើ កៅអីក្បែរគ្រែអ្នកជម្ងឺដោយមានអនាគតប្រពន្ធជួយអង្អែលស្មាលួងលោមនាយពីក្រោយមិនអោយអួលដើម.កជាងនេះ

«យប់នេះ Tae ត្រូវវះកាត់ហើយឯងកុំភ្លេចជួយបន់ ស្រន់ក្នុងចិត្តដើម្បីអោយការវះកាត់របស់ប្អូនយើងដំណើរការទៅមុខរលូនផងណាអា Min»នាយចាប់ ដៃដែលមានរបួសនោះអង្អែលថ្នមៗពោលឡើងទាំងអួលៗដើម.កពេលដែលឃើញមិត្តរបស់ខ្លួនក្នុងសភា ពបែបនេះរឹតតែណែនស្ទះពេលនឹកឃើញដល់ប្អូន
ប្រុសដ៏គួរអោយអាណិតរបស់គេកំពុងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅឡើយ

«អូនអាណិតបង Min និង Tae ណាស់..ហេតុអីជីវិតគូរបស់ពួកគេរងកម្មច្រើនម្ល៉េះ»នាងតូចស្រដីឡើងទាំងដកដង្ហើមធំមួយខ្សាវ

«ត្រូវគ្នាមិនបានប៉ុន្មានពេលនេះមកត្រូវជួបគ្រោះថ្នាក់ បែបនេះទៀតម្នាក់រួចផុតពីគ្រោះថ្នាក់ឯម្នាក់ទៀតក៏ ស្ថិតលើបន្ទាត់ 50/50»Kendy

«ហេតុអីព្រហ្មលិខិតចារមកអោយគេក្លាយជាគូនឹងគ្នាហើយចាំបាច់មានរឿងរ៉ាវអាក្រក់រួមទាំងឧបសគ្គជា ច្រើនជ្រៀតចូលមកបែបនេះ? ហេតុអីក៏ពិបាកយ៉ាង នេះគ្រាន់តែពួកគេចង់ស្រលាញ់គ្នាអោយមានក្ដីសុខ»អ្នកកម្លោះដែលអង្គុយទីនោះពោលឡើងទាំងក្នុងចិត្តសែនសង្វេគដល់ Jimin និង Tae

&quot;My Beloved Brother&quot;Where stories live. Discover now