"72"

377 29 1
                                    

Ep.72 "គ្រាន់តែស្ដាប់បងបកស្រាយបន្តិចពិបាកណាស់ឬ?"

_គ្រាន់តែចូលមកដល់ក្នុងបន្ទប់សម្រាកព្យាបាលវិញភ្លាមរាងតូចស្រាប់តែអង្គុយទ្រហ៊ោយំលើរទេះកាន់ តែខ្លាំងដៃម្ខាងលើកទៅខ្ទប់ទ្រូងដែលឈឺខ្លាំងឈឺអើយសែនឈឺរកពាក្យមកពណ៌នាលែងត្រូវ

«ហឺៗ ហឹក ហឹក ហេតុអីកុហកខ្ញុំ ហឹក ហឹក ហេតុអីបោកប្រាស់ខ្ញុំម្ដងហើយម្ដងទៀត»ស្របនឹងពាក្យ សម្ដីរាងតូចក៏ខាំមាត់ទប់នឹងសេចក្ដីឈឺចាប់សឹងតែ ដាច់រលាត់ស្បែកបបូរមាត់ទៅហើយ

«ហឹក មានកូនជាមួយគេហើយនៅមកអះអាងថា ស្រលាញ់ខ្ញុំទៀត ហឹក ហឺៗ..»Tae ពោលពាក្យទាំងប៉ុន្មានឡើងមកទាំងដុំសាច់ក្នុងទ្រូងខាងឆ្វេងកំពុងតែត្រូវទុក្ខសោកសង្រេងរួមរឹតស្ទើរតែជិតទៅ ហើយ

ក្រាក«រំពេចនោះទ្វារបន្ទប់ក៏បើកឡើង Ethan ដែលទើបតែមកដល់មាត់ទ្វារនោះក៏ភ្ញាក់ផ្អើលក្រោយពីឃើញអ្នកប្រុសតូចរបស់គេអង្គុយលើរទេះហើយស្រែកយំឡើងស្អកបំពង់.ក»

«អ្នកប្រុសតូច...អ្នកប្រុសកើតអី?»Ethan ស្ទុះវឹងទៅជិតរទេះរាងតូចហើយបន្ទន់ជង្គង់ក្បែរគេសួរនាំរក មូលហេតុដែលធ្វើអោយគេយំ

«ចេញទៅ ហឹក ហឹក ខ្ញុំមិនចង់ឃើញមុខមនុស្សបោកប្រាស់ដូចជាបងទេ ហឹក»បើបានជាឃើញ Ethan មកបែបនេះហើយរាងតូចដែលអង្គុយឈ្ងោកមុខយំនោះក៏លើកដៃច្រាននាយមួយទំហឹងអោយចេញឆ្ងាយពីខ្លួន

«នេះ..អ្នកប្រុសកើតអី? បោកប្រាស់អីខ្ញុំមិនយល់» Ethan

«នៅធ្វើជាមិនយល់ទៀតហេស៎? ហឹក ត្រូវហើយចៅហ្វាយនិងកូនចៅពូកែសម្ដែងធ្វើជាមិនយល់ដូច គ្នា ហឹក បងនិងបងប្រុសចរិតមិនខុសគ្នាឡើយ ហឹក ពូកែណាស់ ពូកែខាងអាបោកអោយស្ងប់ចិត្ត ពូកែណាស់ ហឹក ពូកែជួយលាក់លៀមគ្នាណាស់ ហឹក» រាងតូចញញឹមចេញមកក្នុងបំណងចម្អកអោយខ្លួនឯងខណៈទឹកភ្នែកកំពុងហូរមកមិនដាច់មួយដំណក់

«ខ្ញុំមិនយល់ទេអ្នកប្រុស..បកស្រាយអោយច្បាស់បន្តិចទៅមើលសម្ដែងអី?»Ethan

«បងបោកខ្ញុំថាបង Min បែកគ្នាជាមួយបង Ken ហឹក ហឹក តែតាមការពិតគ្រប់យ៉ាងបងគ្រាន់តែប្រឌិតអោយខ្ញុំបានស្ងប់ចិត្ត ហឹក ការពិតពេលនេះគេកំពុងមានកូនជាមួយគ្នា ហឹក បងធ្វើអញ្ចឹងធ្វើអីបង Ethan ហឹក ហេតុអីព្យាយាមលាកបាំងខ្ញុំហឹក? ដឹងទេថាខ្ញុំទុកចិត្តបងណាស់ ជឿចិត្តបងណាស់ព្រោះតែគិតថា បងមិនមែនជាមនុស្សពុតត្បុតតែហេតុអី ហឹក ហេតុអីក៏ព្យាយាមបំផ្លាញទំនុកចិត្តដែលខ្ញុំមានចំពោះបង ដោយការកុហកបោកប្រាស់បែបនេះ»Tae

"My Beloved Brother"Where stories live. Discover now