"មករកប្រពន្ធកូនមិនបានឬ?"

555 30 0
                                    

Ep.51

ពេលរាត្រីបានឈានចូលមកដល់កម្លោះសង្ហារដែលមានឈ្មោះក្រៅហៅថាស្ដេចជំនួញនោះបាន រៀបចំខ្លួនយ៉ាងស្រស់សង្ហារសមសួនជាបុរសស្តង់ ដារហើយជាស្រេចក្នុងការទៅចូលរួមកម្មវីធីសម្ភោធ ហាងពេជ្រសាខាថ្មីរបស់លោកស្រី Minដែលត្រូវជា ម្ដាយរបស់ Yoongi

«ចៅហ្វាយរួចរាល់ឬនៅបាទ»កម្លោះជាកូនចៅបានគោះទ្វារសួរអ្នកជាចៅហ្វាយពីក្រៅខណៈដែលគេកំពុងតែផ្ទៀងមើលម៉ោងនៅនាឡិកាដៃរបស់គេ ចៅ ហ្វាយគេតែងតែយឺតគ្រប់កម្មវិធី

«ក៏រួចរាល់ហើយ»សម្លេងឆ្លើយតបមកបានបន្លឺឡើងស្របនឹងទ្វារកំពុងបើកឡើងបង្ហាញរូបរាងសង្ហាររបស់គេអោយកូនចៅឃើញពេញភ្នែក

«សង្ហារដល់ហើយចៅហ្វាយ»Ethan ញញឹម ញញែមសម្លឹងគេតាំងពីក្បាលដល់ចុងជើងហើយក៏ឈប់ឆ្កឹងត្រឹមផ្ទៃមុខសង្ហាររបស់គេដែលសុីគ្នានឹងម៉ូតសក់ជោកឡើងលើរបស់គេ

«ញញឹមស្អី...»រាងក្រាស់សម្លក់អ្នកជាកូនចៅហើយក៏ លួចហួសចិត្តពេលដែលលឺពាក្យសរសើរចេញពីមាត់ កូនចៅកំពូលកូរ

«ចៅហ្វាយសង្ហារបែបនេះចឹងតើបានអ្នកប្រុសតូចស្រលាញ់អើយសែនស្រលាញ់ អា Ethan មិនដែលសន្សំពិន្ទុជាមួយអ្នកប្រុសតូចបានយ៉ាងម៉េចបើចៅ ហ្វាយសង្ហារកាត់មុខរហូត»Ethan

«ចង់សន្សំពិន្ទុស្អីតិចបានសុីម៉ាគ្រាប់សំណរ សន្សំពិន្ទុខុសមនុស្សហើយអាវ៉ា»Jimin សម្លក់កូនចៅរបស់ខ្លួនហើយក៏ជ្រែងហោប៉ៅដើរចុះទៅខាងក្រោម

Ethan ក្រោយពីញ៉េះញ៉ោះចៅហ្វាយអស់ ចិត្តហើយក៏ដើរទៅតាមអ្នកជាចៅហ្វាយស្មគ្រ័ចិត្តធ្វើជាអ្នកបញ្ជាចង្កូតឡានជូនចៅហ្វាយរបស់គេទៅ កាន់កម្មវិធីរបស់លោកស្រី Min។

<The Min Jewel>

ត្បិតតែពេលនេះវាយប់បន្តិចមែនប៉ុន្តែភ្ញៀវជាច្រើននៅតែសម្រុកមកឥតឈប់ឯអ្នកកាសែតគ្រប់រូបដែលឈរចាំថតផ្ដិតយករូបភាពរបស់អ្នកដែល មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅតែធ្វើការងារខ្លួនឥតឈប់ដោយសារតែភ្ញៀវអ៊ូអរច្រើនមេឃកាន់តែងងឹតភ្ញៀវកាន់តែមក

ងុឺត«ឡានសេរីចុងក្រោយតម្លៃថ្លៃបានឈប់សំចតង៉ក់ នៅខាងមុខកម្រាលព្រំក្រហមដែលគេក្រាលអោយភ្ញៀវដើរចូលទៅក្នុងកម្មវិធីបណ្ដាលអោយអ្នកកាសែ តគ្រប់គ្នាបង្វែរខ្លួនមកមើលឡាននោះទាំងម្នាក់ៗកំពុង តែត្រៀមដៃចុចយករូបភាពរបស់មនុស្សម្នាក់ដែល នៅអង្គុយក្នុងឡានមិនទាន់ចេញ»

&quot;My Beloved Brother&quot;Where stories live. Discover now