First meet

484 29 0
                                    

Ep.29

Tae ត្រូវអ្នកម៉ាក់ជាទីគោរពអូសគេចូលមកដល់ក្នុងបន្ទប់ធ្វើការរបស់គាត់ លោកស្រីធំដាក់អោយគេអង្គុយនៅលើសាឡុងរួចក៏ឈរអោបដៃសម្លឹងផ្ទៃមុខ សៗរបស់រាងតូចមិនដក

«ម៉ាក់កូនសុំទោស»ដោយឃើញទឹកមុខលោកស្រីធំដូចជាកំពុងខឹងរាងតូចក៏រហ័សទទួលកំហុសហើយអោនមុខចុះក្ដាប់ជាយអាវខ្លួនយ៉ាងណែន

«កូនមិនខុសម៉ាក់ទេដែលខុស ខុសដែលហ៊ានអូសកូនចេញពី Jimin ខុសដែលហ៊ានបំបែកកូនចេញពី Jimin»លោកស្រី Park

«មិនមែនជាកំហុសម៉ាក់ទេជាកំហុសកូនជាកំហុសកូនដែលមិនស្ដាប់អ្នកម៉ាក់កូនខុសដែលមិនអាចឈប់ស្រលាញ់បង Min លើសពីពាក្យថាបងប្រុសតាមអ្វីដែលអ្នកម៉ាក់ធ្លាប់ប្រាប់»រាងតូចអោនមុខចុះដោយដឹងថាខ្លួនខុសហើយខាំមាត់ទប់ទឹកភ្នែករបស់ខ្លួនមិនអោយស្រក់

«កូនស្រលាញ់ Jimin ខ្លាំងណាស់ឬ?»លោកស្រី Park ដាក់បង្គុយលើសាឡុងក្បែររាងតូចហើយសួរគេដោយសម្លេងធម្មតា

«ស្រលាញ់..ស្រលាញ់ដូចដើមម៉ាក់ក៏ដឹង»មែន ហើយគេធ្លាប់ប្រាប់លោកស្រីធំពីរឿងនេះហើយលោកស្រីធំក៏មិនបានជេរស្ដីគេដែរដោយសារនេះជាចិត្តរាងតូចទោះគាត់ចង់ហាមក៏ហាមមិនបានដែរ មានតែលើកទឹកចិត្តគេទើបតែពេលរាងតូចឈឺចូល ពេទ្យទេបានគាត់អោយ Tae នៅឆ្ងាយពី Jimin ហើយកាត់ចិត្តពីគេតែអ្នកណាទៅដឹងថារយៈពេលកន្លងផុតទៅមកនេះ Tae នៅតែស្រលាញ់ Jimin មិនប្រែ

«កូនក៏ដឹងថា Jimin គេគិតយ៉ាងម៉េចទៅលើកូន គេមិនដែលមើលឃើញក្ដីស្រលាញ់របស់កូនសម្បី បន្តិច កូនប្រាប់ម៉ាក់ថា Jimin តែងតែជាន់ឈ្លីក្ដីស្រលាញ់កូនរាល់ពេលដែលកូនបង្ហាញវាទៅកាន់គេចុះហេតុអីក៏កូននៅតែមានចិត្តអោយគេហើយអត់ ឱនអោយគេ? កូនម៉ាក់គឺម៉ាក់ជាអ្នកបង្កើតចរិតគេ យ៉ាងម៉េចក៏ម៉ាក់ដឹងព្រោះម៉ាក់ជាអ្នកចិញ្ចឹមបីបាច់គេ»លោកស្រី Park ចាប់ដៃរាងតូចយកមកកាន់ហើយអង្អែលថ្នមៗដោយក្ដីបារម្ភព្រោះគាត់ខ្លាចថា Jimin យកគេទៅវិញហើយរាងតូចត្រូវឈឺលើសដើម

«ចុះបើកូនប្រាប់ម៉ាក់ថាកូននិងបង Min កំពុងមានទំនាក់ទំនងគ្នាសុីជម្រៅ?»Taeខាំមាត់រងចាំទទួល ពាក្យស្ដីបន្ទោសពីគាត់

"My Beloved Brother"Where stories live. Discover now