"Why you did that to me?

487 31 0
                                    

Episode: 45

ក្រោយពីធ្វើដំណើរអស់រយៈពេលជាច្រើន នាទីហើយនាងក្រមុំក៏បានបើកឡានមកដល់ហើយឈប់សំចតនៅខាងមុខភូមិគ្រឹះ Jimin វិញ។ទ្វារឡានក៏បានបើកឡើងបង្ហាញអោយឃើញនាងក្រមុំកំពុងឈានជើងចុះពីឡានទាំងទឹកមុខមិនអំណោយផលកាយវិការចេញមកធ្មឹងៗដូចមិនមានអារម្មណ៍ក្នុងខ្លួន ដោយសារខួរក្បាលកំពុងសញ្ជឹងគិតដល់កាយវិការរបស់ Jimin ដែលបំពេញតួនាទីមិនសមជាបងប្រុស

«អ្នកនាង Ken»សម្លេងមួយបានបង្ហើរឡើងយ៉ាង រវើយកាត់ផ្ដាច់គំនិតនាងក្រមុំដែលរៀបនឹងដើរចូលទៅក្នុងភូមិគ្រឹះនោះហើយអោយងាកមកចាប់អារម្ម ណ៍នឹងប្រភពសម្លេង

«បង Ethan...បងដោះស្រាយរឿងហេតុនៅ ប៉ុស្តិ៍ប៉ូលីសរួចហើយមែន»ស្របនឹងសម្ដីនាងក៏ចោទសំណួរសួរទៅកាន់គេទាំងស្នាមញញឹមសោះកក្រោះ

«ក៏រួចហើយប៉ុន្តែនៅស្អែកទៅសំណេះសំណាលជាមួយនឹងម្ចាស់ឡានដែលបើកបុកអ្នកប្រុស Tae hyung នោះទៀត..តែនិយាយអញ្ចឹងអ្នកប្រុសតូច យ៉ាងម៉េចហើយ?»Ethan ក៏ចោទសួរទៅនាងវិញទាំងក្នុងចិត្តកំពុងបារម្ភនឹងរាងតូចដែលដេកសម្រាកនៅមន្ទីរពេទ្យនោះ

«គេរួចផុតពីគ្រោះថ្នាក់ហើយប៉ុន្តែពេទ្យប្រាប់ថាត្រូវប្រើរយៈពេលជាច្រើនសប្ដាហ៍ដើម្បីតាមដានស្ថាន ភាពជម្ងឺរបស់គេព្រោះតែក្នុងខួរក្បាលគេមានដុំឈាម កកតូចមួយដោយសារតែការប៉ះទង្គិចផ្នែកក្បាលខ្លាំង ពេក»នាងនិយាយស្របនឹងបញ្ចេញទឹកមុខសោក សៅមកជាមួយនឹកឃើញដល់រាងតូចនាងសែនសង្វេគគេជាខ្លាំងនាងមិនយល់ទេថាហេតុអីនាងមានអារម្មណ៍អាណិតក្មេងម្នាក់នោះតាំងពីជួបដំបូងម្ល៉េះ

«ហ៊ើយ...អ្នកប្រុសតូចអើយហេតុអីក៏កម្មយ៉ាងនេះជាក្មេងម្នាក់ដែលស្លូតបូតមិនគួរជួបរឿងបែបនេះ សោះ»នាយជាកូនចៅនិយាយឡើងទាំងគ្រវីក្បាលថ្នមៗនឹកអាណិតនឹងបារម្ភពីរាងតូចស្ទើរស្លាប់ទៅ ហើយ

«ហឹម..ខ្ញុំអាណិតគេខ្លាំងណាស់ មិនដឹងជាឈឺយ៉ាង ណាទេ Taehyung អើយ»នឹកឃើញដល់មុខរាងតូចម្ដងៗនាងក្រមុំចេះតែទប់ទឹកភ្នែកមិនជាប់ក្នុងកែវ ភ្នែកដិតដាមទៅដោយផ្ទៃមុខរបស់រាងតូចដែលតែង តែមានស្នាមញញឹមជានិច្ចនោះតែពេលនេះក៏ទៅ ដេកសន្លប់ស្ដូកស្ដឹងមិនដឹងអីនៅឯមន្ទីរពេទ្យទៅវិញ គ្រោះថ្នាក់មើលមិនឃើញពិតមែន

"My Beloved Brother"Where stories live. Discover now