"63"

323 20 0
                                    

Ep.63

<2 weeks later>

_បិទភ្នែកបើកភ្នែកមិនបានប៉ុន្មានផងរយៈពេល 2 សប្ដាហ៍ក៏កន្លងហួសបាត់ទៅ ថេរវេលាចេះតែដើរ ទៅមុខកាន់តែលឿនមិនថមថយទៅតាមការង្វិលជុំនៃភពផែនដីដែលកំពុងតែបំពេញតួនាទីផ្ដល់នូវជីវិតជីវ៉ាប្លែកថ្មីដល់សព្វសត្វលោកទាំងឡាយដែលរស់ នៅក្នុងចក្រវាលមួយនេះ។

_បើគិតសព្វៗទៅនេះវារយៈពេល 2 អាទិត្យជាងហើយដែលរាងតូចរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយនឹង Jimin ក្នុងកំឡុងពេល 2 អាទិត្យដែលកន្លងផុតទៅមុខនោះ Tae ហាក់បីដូចជាទទួលបានជីវិតថ្មីស្រឡាងដែលរស់នៅប្រៀបដូចជាព្រះរាជ្របុត្រក្នុងរាជវាំងដោយមានJiminមើលថែថ្នាក់ថ្នមប្រឡបបីបមដូចកែវយ៉ាងអញ្ចឹងជាហេតុបណ្ដាលអោយ Tae ទទួលបានភាពកក់ក្ដៅរួមទាំងក្ដីសុខមួយផ្នែកធំ មកក្នុងជីវិតដោយមាន Jimin ជាអ្នកផ្ដល់អោយ នាយកម្លោះតែងតែបង្ហាញក្ដីស្រលាញ់យ៉ាងធំធេងអោយរាងតូចឃើញទៅតាមរយៈកាយវិការការ មើលថែថ្នាក់ថ្នមរបស់គេដែលហុចផលដល់បេះដូង Tae អោយចាប់ផ្ដើមដុះរីកពន្លកនៃស្នេហ៍កាន់តែធំទៅៗទៅកាន់ Jimin ដែលកំពុងបំពេញតួនាទីជាសង្សារល្អ

[SCENE]

_សម្លេងសើចក្អាក្អាយបញ្ជាក់ពីភាពសប្បាយរីករាយបូករួមនឹងក្ដីសុខក៏បន្លឺឡើងយ៉ាងត្រហឹងពេញផ្ទះបាយបង្ហាញអោយឃើញគូស្នេហ៍មួយគូដែលកំពុងតែប្រ ឡែងគ្នាពេញផ្ទះបាយដណ្ដើមយកតេឡេទូរទស្ស៍ ពីគ្នា

«យកមក...នេះ ហាហាហា យកអោយបានមកខ្ញុំនឹងអោយលោកថើបខ្ញុំតាមចិត្តចង់»Taeឡើងឈរលើ កៅអីក្បែរតុបាយហើយលើកតេឡេទូរទស្សន៍ឡើងទាំងញញឹមពព្រាយសម្លឹងមើល Jimin ដែលនៅឈរផ្ទាល់កម្រាលឥដ្ឋមើលមកគេដែរនោះ

«និយាយហើយហាមលេបសម្ដីណា?»នាយលើកដៃចង្អុលមុខរាងតូចដែលមានកម្ពស់ខ្ពស់ជាងខ្លួន ដោយសារតែគេចំតើតឡើងឈរលើកៅអី

«និយាយលេងទេតើប្រញាប់តែ- អេ»រវល់តែភ្លឹកនឹងការនិយាយស្ដីរាងកាយតូចក៏ត្រូវ Jimin ពរចុះ ក្រោមវិញដោយមិនដឹងខ្លួនហើយនាយក៏កញ្ឆក់យកតេឡេទូរទស្សន៍ពីដៃរាងតូចវិញដោយមិនភ្លេចញញឹមឌឺគេ

&quot;My Beloved Brother&quot;Where stories live. Discover now