They ended up together again:)

422 33 0
                                    

Ep.39

ព្រឹកព្រលឹមនៃថ្ងៃថ្មីបានរំកិលចូលមកដល់ប៉ុន្តែអាកាសធាតុនាពេលព្រឹកនេះវាហាក់មិនសូវជាសម ប្រកបសោះមេឃស្រទុំខ្មៅងងឹតផ្ទៃមេឃគ្មានពពកដំណក់ភ្លៀងធំៗក៏ចាប់ផ្ដើមធ្លាក់មកប៉ះនឹងបង្អួចបង្ក ឡើងជាសម្លេងមួយរំខានដល់អ្នកកម្លោះដែលកំពុង តែគេងលង់លក់ស្រួលនោះ។ រាងក្រាស់រាវដៃចុះ ឡើងលើពូករកមនុស្សស្រីដែលគេគេងអោបកាល ពីយប់មិញប៉ុន្តែមិនប៉ះសោះបណ្ដាលអោយកម្លោះសង្ហារជ្រួញចិញ្ចើមឆ្ងល់មុននឹងបើកភ្នែកឡើងសន្សឹមៗរកមើលនាងតែក្នុងបន្ទប់គេងរបស់គេមានតែគេ ម្នាក់ឯងប៉ុណ្ណោះឯគូដណ្ដឹងមិនដឹងជាបាត់ទៅណា

«Ken»អ្នកកម្លោះរហ័សងើបអង្គុយឆ្ងក់ស្វាងពីដំ ណេកចេសបបូរមាត់ក្រាស់មិនអោយទំនេរក៏ស្រែក ហៅឈ្មោះមនុស្សស្រីដែលខ្លួនស្រលាញ់តែមិនលឺការឆ្លើយតបសោះ

«Ken..អូននៅឯណា?»Yoongiប្រញាប់យកកន្សែងមករុំនឹងចង្កេះហើយដើរទៅបើកទ្វារបន្ទប់ទឹក ពិនិត្យមើលប៉ុន្តែបែរជាមិនឃើញ

«Kendy»រាងក្រាស់បើកទ្វារបន្ទប់គេងដើរចេញទៅរកមើលកន្លែងទទួលភ្ញៀវ ផ្ទះបាយ និងគ្រប់បន្ទប់គេងទាំងអស់ដែលមាននៅក្នុងបន្ទប់ Condo របស់គេប៉ុន្តែអ្វីដែលទទួលបានគឺភាពទទេរស្អាត

«អូនពិតជាចង់ផ្ដាច់ពាក្យនឹងបងមែនឬ?»អ្នកកម្លោះទម្លាក់ខ្លួនអង្គុយលើសាឡុងទាំងយកដៃទាំងសងខាងជ្រោងសក់ឡើងទាំងលំបាកចិត្តនឹកដល់នាងក្រមុំដែលគេដេកអោបកាលពីម្សិលមញ

«អូនច្បាស់ជាស្អប់បងខ្លាំងហើយដែលបងធ្វើរឿងបែបនោះដាក់អូន»នាយពោលឡើងតិចៗនឹកឃើញដល់រឿងម្សិលមញគេចង់តែច្របាច់.កខ្លួនឯងអោយ ស្លាប់ទេដែលចាប់បង្ខិតបង្ខំនាងទាំងដែលនាងមិន បានព្រមព្រៀងនឹងខ្លួនគេមិនយល់ថាម្សិលមិញភាព ជាសុភាពបុរសរបស់គេទៅណាបាត់ទេ

[SKIP]

<Jung's Villa>

ក្រោយពីបានចេញពីកន្លែងនរកអវជ័យហើយទីបំផុតនាងក្រមុំក៏បានមកដល់លំនៅដ្ឋានរបស់ខ្លួន វិញ។ នាងតូចយោងខ្លួនដើរយឺតៗចូលទៅខាងក្នុងវីឡាទាំងមិនមានអារម្មណ៍ក្នុងខ្លួនដែលជាហេតុធ្វើ អោយអ្នកជាម្ដាយដែលអង្គុយលើសាឡុងអានកា សែតនោះស្រែកសួរភ្លាម

&quot;My Beloved Brother&quot;Where stories live. Discover now