"62"

365 29 0
                                    

Ep.62

_ក្រោយពីបានទិញនូវអ្វីដែលខ្លួនចង់ញ៊ាំហើយរួចរាល់ Jimin និង Tae ក៏បន្តដំណើរដើរមើលក្នុង ភូមិទៀតដោយក្នុងដៃម្នាក់ៗកាន់របស់ញ៊ាំរៀងៗខ្លួន

«ទីនោះគេលេងអីហ្នឹង?»កែវភ្នែកស្រស់ថ្លារាងតូចក៏គ្រវាសទៅឃើញហ្វូងមនុស្សមួយក្រុមដែលកំពុងឈរផ្ដុំៗគ្នាមានសម្លេចចេចចាចឡើងកុះករនោះ

«គេអាចនឹងលេងល្បែងជារបៀបប្រពៃណីកូរ៉េអូនចង់ទៅមើលទេ?»Jimin

«ល្អ...ខ្ញុំចង់ដឹងថាពួកគេលេងអី»Taeប្រញាប់ងក់ ក្បាលយល់ព្រមហើយបណ្ដោយអោយរាងក្រាស់អូសដៃខ្លួនទៅកាន់កន្លែងដែលគេកំពុងតែលេងនោះ

_នៅពេលដែលមកដល់កន្លែងដែលចង់មកហើយពួកគេទាំងពីរក៏នាំគ្នាឈរក្បែរៗហ្វូងមនុស្សដែលកំពុងតែឈរមើលគេលេងល្បែងរបៀបជាប្រពៃណី របស់កូរ៉េ

«គួរអោយចង់លេងណាស់»រាងតូចពោលឡើងទាំងស្នាមញញឹមក្រោយពីឃើញពីភាពសប្បាយរីករាយនៃល្បែងមួយនេះជម្រុញអោយគេចង់លេងនឹងគេ ដែរ

«បើអូនចង់លេងក៏ចូលលេងជាមួយគេទៅ»Jimin សើចចេញមកក្រោយពេលដែលលឺថា Tae ចង់លេងល្បែងបែបនេះ

«ទេ...ខ្ញុំមិនហ៊ានទេឈរមើលបែបនេះហើយល្អ» Tae គ្រវីក្បាលថ្នមៗហើយក៏សម្លឹងមើលមនុស្ស គ្រប់គ្នាដែលកំពុងតែសប្បាយរីករាយនឹងល្បែងប្រពៃ ណីកូរ៉េបែបនេះ

«អ្នកកម្លោះទាំងពីរចង់ទស្សទាយមើលពីខ្សែជីវិតនៅថ្ងៃខាងមុខទេ?»កំពុងតែឈរមើលគេលេងល្បែងប្រពៃណីកូរ៉េសុខៗស្រាប់តែមានសម្លេងរបស់ស្រ្តីចំណាស់ម្នាក់បន្លឺឡើងក្បែរពួកគេធ្វើអោយកម្លោះទាំងពីរងាកទៅមើលប្រភពសម្លេង

«ទស្សទាយ? លោកយាយពិតជាអាចទស្សទាយ មើលពីខ្សែជីវិតរបស់មនុស្សនៅថ្ងៃខាងមុខបានមែន ហេស៎?»ក្រោយពីលឺចុងប្រយោគដែលគាត់និយាយ មុននេះគេក៏ចាប់យកមកធ្វើជាសំណួរចោទសួរគាត់ ភ្លាមៗ

«ចាស៎បានពិតមែន»លោកយាយម្នាក់នោះក៏ឆ្លើយ តបយ៉ាងគួរសមសមជាចាស់ទុំដែលត្រឹមត្រូវមើល ទៅមិនដូចជាគ្រូទាយបោកប្រាស់អ្វីទេ

«បើលោកយាយអាចទស្សទាយបានពិតមែនខ្ញុំចង់អោយលោកយាយទាយពីខ្សែជីវិតរបស់ខ្ញុំទាំងពីរនៅថ្ងៃខាងមុខ»Tae

"My Beloved Brother"Where stories live. Discover now