Don't give me a hope if u don't love me

408 28 5
                                    

Ep.38, Warning: 18+

      ធ្វើដំណើរមិនទាន់បានប៉ុន្មានផងទីបំផុតនាងតូចក៏ បើកឡានមកដល់ខាងមុខ Condo ដែលមានកម្ពស់ខ្ពស់ស្រឡះដោយមាន Yoongi ជាអ្នករស់នៅក្នុងនោះ។ មិនចាំយូរនាងក្រមុំក៏រហ័សបោះជំហានញាប់ៗ ចូលទៅខាងក្នុងហើយឡើងទៅតាមជណ្ដើរយន្តប្រ
អប់សម្ដៅទៅកាន់ជាន់ទី 15 ដែលជាជាន់នៃបន្ទប់ Condo របស់កម្លោះ Yoongi ។

        ពេលដែលមកដល់ជាន់ដែលខ្លួនចង់មកហើយនាងតូចក៏ដើរស្វែងរកមើលបន្ទប់របស់នាយជាគូ ដណ្ដឹងរហូតដល់ឃើញទើបសម្រេចចិត្តចុចកណ្ដឹង ដែលមាននៅក្បែរទ្វារបន្ទប់យ៉ាងញាប់ដៃឆ្មេរដើម្បីផ្ដល់ជាដំណឹងដល់អ្នកខាងក្នុងអោយមកបើកទ្វារ

ក្រាក«ទ្វារនៃបន្ទប់របើកឡើង រាងក្រាស់ក្នុងកន្សែងត្រឹមចង្កេះឈរជ្រែងចង្កេះបង្ហាញរាងនៅចំពោះមុខ នាងជាគូដណ្ដឹងដោយដៃម្ខាងកំពុងតែកាន់សំឡី លាងរបួសដែលមាននៅគែមមាត់របស់ខ្លួន»

«Yoon»នាងហាក់បីដូចជាស្រឡាំងកាំងក្រោយ ពេលដែលគ្រលាសភ្នែកទៅឃើញរបួសស្នាមនៅ លើផ្ទៃមុខនឹងគែមមាត់របស់អ្នកកម្លោះ

«នាងមករកអី Ken?»គេសួរនាងហីៗហើយព្យាយា មគេចពីក្រសែភ្នែករបស់នាងដែលចេះតែតាមសម្លឹងមើលមុខគេមិនឈប់

«មុខលោកត្រូវអី?»នាងក្រមុំប្រងើយកន្តើយនឹងសំ ណួរនាយហើយប្ដូរមកសួរបកគេវិញដោយដៃបម្រុងនឹងលើកប៉ះមុខរបួសនោះប៉ុន្តែអ្នកកម្លោះគេចចេញ

«ច្រឡំខាំគ្នាជាមួយគ្នាឆ្កែ»Yoongiបកដំណើរដើរចូលខាងក្នុងហើយនាងក្រមុំក៏រហ័សចូលទៅតាមដោយមិនភ្លេចបិទទ្វារ

«វាមិនមែនជាពេលលេងសើចទេ ប្រាប់មកថាមាន រឿងអីហេតុអីមុខលោកទៅជាបែបនេះ?»Kendy ដាក់ខ្លួនអង្គុយលើសាឡុងក្បែរអ្នកកម្លោះដែលទើប តែដាក់បង្គុយមុននេះ

«នាងចេះបារម្ភពីខ្ញុំដែរឬ?»នាយកម្លោះលើកចិញ្ចើមម្ខាងឡើងហើយសម្លឹងមុខនាងដោយក្រសែភ្នែកនឹក ស្មានមិនដល់ ស្មានតែនាងភ្លេចគេបាត់ទៅហើយក្រោយពេលដែលបានជួបមុខអតីតសង្សារវិញ

«Yoon...ខ្ញុំសួរលោកមិនមែនអោយលោកសួរខ្ញុំវិញទេ»អាចថានាងបារម្ភក៏ថាបានប៉ុន្តែនេះមិនមែនជាពេលដែលត្រូវសម្ដែងការបារម្ភអោយគេឃើញនាំតែគេបានចិត្តទេ

"My Beloved Brother"Where stories live. Discover now