Is it call រទេះភ្លើងបុកគ្នា?

625 50 0
                                    

Ep.16

ក្រោយពីប្រដៅអាក្មេងដែលហ៊ានគំរាមគេនោះហើយ Jimin ក៏បញ្ជាអោយកូនចៅជូនគេត្រឡប់ ទៅភូមិគ្រឹះវិញព្រោះគេលែងមានអារម្មណ៍ទៅពិនិត្យ មើលកាសុីណូទៀតហើយដោយសារតែអាក្មេងនោះធ្វើអោយគេបែកអារម្មណ៍

<PJM's Villa>

ពេលដែលមកដល់ផ្ទះភ្លាមអ្នកកម្លោះក៏ប្រញាប់ចុះពីឡានដើរចូលទៅក្នុងភូមិគ្រឹះទាំងទឹកមុខមិនសូវជាល្អប៉ុន្មានដៃម្ខាងលើកទៅប្រឡេះឡេវអាវសាច់ ក្រណាត់ពីរគ្រាប់ហើយបន្តដំណើរទៅកាន់បន្ទប់គេង របស់គេ

~Room~

បើកទ្វារចូលភ្លាមកែវភ្នែកទាំងគូក៏សម្លឹងទៅឃើញរាងតូចកំពុងគេងផ្កាប់មុខនៅលើគ្រែទាំងមិន ទាន់ស្លៀកពាក់នៅឡើយនៅលើខ្លួនមានត្រឹមតែ ភួយដណ្ដប់ត្រឹមចង្កេះបង្ហាញខ្នងរលោងស្រិលពេញ ភ្នែក អ្នកកម្លោះបិទទ្វារបន្ទប់ហើយក៏ដើរទៅអង្គុយលើគ្រែមុននឹងដកយកបារីមួយដើមចេញពីប្រអប់មកអុជជក់បង្ហុយពេញបន្ទប់

«ហឹម..»ក្លិនផ្សែងបារីបានសាយភាយចូលទៅក្នុងច្រមុះអ្នកដែលកំពុងគេងលង់លក់នោះ ចិញ្ចើមទាំង សងខាងជ្រួញចូលគ្នាភ្នែកព្យាយាមបើកដើម្បីសម្លឹងមើលអ្នកណាក៏ទំនេរម្ល៉េះអង្គុយជក់បារីក្នុងបន្ទប់

ដោយឃើញរាងតូចដេកមិនស្រណុករាងក្រាស់ក៏ញញឹមចុងមាត់យ៉ាងពេញចិត្តហើយក៏ខំប្រឹងបឺតបារី បង្ហុយផ្សែងថែមដើម្បីអោយរាងតូចបានភ្ញាក់

«ខេះ ខេះ»Taeយកដៃខ្ទប់ច្រមុះហើយក្អកចេញមកឃូសៗទាំងវេទនាក្នុងខ្លួនព្រោះមិនអាចទ្រាំទ្រនឹងក្លិន បារីបាន

«បងប្រុស»Taeបើកភ្នែកមកក៏ឃើញរាងក្រាស់កំពុងអង្គុយផ្អែកខ្នងនឹងក្បាលគ្រែដោយដៃម្ខាងកំពុងតែកាន់បារីជក់ធ្វើប្រងើយ

«ហឹម?»Jiminលើកចិញ្ចើមម្ខាងសម្លឹងមុខរាងតូចដែលបើកភ្នែកសម្លឹងមុខគេនោះ

«ក្រែងបងទៅកាសុីណូ?»Tae

«ហើយយ៉ាងម៉េចទៅមិនទៅទាក់ទងនឹងឯងដែរឬ?រឿងយើងតើ»Jiminឆ្លើយមកវិញយ៉ាងឈ្លើយធ្វើអោយរាងតូចគ្រឺតក្នាញ់ចង់តែចាប់ក្រញិចអោយ ងាប់

&quot;My Beloved Brother&quot;Where stories live. Discover now