"61"

389 27 0
                                    

Ep.61

_Jimin បីរាងតូចមកដល់ក្រោមគេក៏ដាក់អោយ Tae អង្គុយលើកៅអីក្បែរតុក្នុងផ្ទះបាយមុននឹងដើរ ទៅបើកទូរទឹកកកយកគ្រឿងគ្រៅសម្រាប់ធ្វើស៊ុបអោយរាងតូចបានហុត

_Tae ច្រត់ដៃនៅនឹងចង្ការខ្លួនដោយក្រសែភ្នែករេរាទៅតាម Jimin ដែលកំពុងផ្ដោតទៅលើការធ្វើម្ហូប កាយវិការសុភាពបុរស ការមើលថែ ក្ដីស្រលាញ់ដែលប្រុសម្នាក់នោះប្រគល់អោយគេបានធ្វើអោយបេះដូងរាងតូចប្រែទៅជាកក់ក្ដៅមួយរំពេចមានអារម្ម ណ៍ថាមានក្ដីសុខមួយចំណែកពេលបាននៅក្បែរប្រុសម្នាក់នោះតែបើសួរថាស្រលាញ់អត់?គេមិនដឹងថាត្រូវឆ្លើយយ៉ាងម៉េចទេព្រោះចិត្តរបស់គេស្រពិច ស្រពិលដូចអំពិលអំពែកមិនប្រាកដថាស្រលាញ់ឬអត់ ដឹងត្រឹមថាបេះដូងកំពុងត្រូវការ Jimin

_ការធ្វើស៊ុបរាងក្រាស់ត្រូវចំណាយពេល 25 នាទី ដើម្បីរម្ងាស់យកជាតិចូវចេញពីសាច់មាន់ស្រស់នោះទម្រាំតែធ្វើហើយរួចរាល់រាងតូចអង្គុយចាំឡើងស្ងាប 10-20 ដងទៅហើយតែក៏មិនមាត់មិន.កមិនតឿន Jimin ដោយសារចង់អោយគេធ្វើតាមសម្រួលខ្ចិលបង្ខំខ្លាចស៊ុបចេញមកវាភ្លាវ

«មកហើយៗ...ចាំយូរទេ»Jimin យកចានស៊ុបដាក់ ពីមុខរាងតូចហើយសួរទៅកាន់គេទាំងញញឹមជាប់ជានិច្ច

_រាងតូចមិនឆ្លើយតបបានត្រឹមតែគ្រវីក្បាលជាចម្លើយថាគេចាំមិនយូរទេ

«មកបងបញ្ចុកណា»នាយញញឹមដាក់ Tae ហើយដួសស៊ុបមួយស្លាបព្រាផ្លុំតិចៗបន្ថយកម្ដៅហើយក៏ បញ្ចុករាងតូចដែលហើបមាត់ទទួលយកនោះ

«ឆ្ងាញ់ទេ?»ក្រោយពី Tae បានញ៊ាំនូវស៊ុបដែលខ្លួនធ្វើរួចរាល់ហើយនាយក៏សួរទៅកាន់រាងតូចវិញទាំងសម្លេងស្រទន់មិនរបេះ

«ហឹម»Tae បញ្ចេញស្នាមញញឹមចេញពីចិត្តមកអោយរាងក្រាស់ឃើញហើយមុននឹងងក់ក្បាលផ្ងក់ៗជាចម្លើយថារសជាតិស៊ុបអាចទទួលយកបាន

«បើសិនជាឆ្ងាញ់អូនគួរតែញ៊ាំអោយច្រើនៗទៅណាព្រោះវាជាស៊ុបពៅកម្លាំង បងដឹងថាអូនអស់ កម្លាំងទើបធ្វើស៊ុបនេះអោយអូនញ៊ាំ»នាយនិយាយបណ្ដើរបញ្ចុកស៊ុបនោះទៅកាន់រាងតូចជារឿយៗ ទោះជា Tae មិនសូវនិយាយដូចពេលមុនក៏គេសប្បា យចិត្តពេលដែលឃើញស្នាមញញឹមយ៉ាងកម្រដែល លេចឡើងនៅលើផ្ទៃមុខរបស់ Tae

"My Beloved Brother"Where stories live. Discover now