"67"

300 24 0
                                    

Ep.67

_ឡានរបស់ Jimin ត្រូវក្រឡាប់បួនប្រាំត្រឡប់បណ្ដាលអោយអ្នកដែលនៅខាងក្នុងឡានទាំងពីររូប រងរបួសមិនស្ទើរតែជាសំណាងឬក៏ជារឿងចៃដន្យដែលឡានរបស់ពួកគេក្រឡាប់ប៉ុន្មានជុំក៏ទៅទើរនៅ លើថ្មដែលលយចេញមកពីដីភ្នំបិទបាំងឬគ្របដណ្ដប់ដោយដើមឈើធំប៉ុន្តែពេលដែលឡានវាបញ្ឈប់សកម្មភាពក្រឡាប់ហើយអ្នកដែលនៅក្នុងឡានក៏ សន្លប់បាត់បង់ស្មារតីអស់ដោយម្នាក់ៗសុទ្ធមានរបួសធ្ងន់នៅលើខ្លួនទាំងពីរមិនថា ដៃ ជើង រាងកាយ មុខ មាត់គឺរងប៉ះពាល់ទៅដោយអំបែងនៃកញ្ចក់ឡាន ដែលបែកមកខ្ទាតត្រូវពួកគេនោះ។

<SCENE>

_Kris កាលបើឃើញឡានរបស់ Jimin ក្រឡាប់ទៅតាមជម្រាលភ្នំបែបនេះហើយនាយក៏រហ័សចុះពី លើឡានសម្លឹងមើលទៅឡានដែលកំពុងតែទើរនៅ លើថ្មលយរបេះៗនោះទាំងភាពស្រឡាំងកាំងនឹងដូចត្រូវគេយកដុំថ្មមកគប់កណ្ដាលមុខអោយដឹងខ្លួនឡើង វិញអញ្ចឹងថាគេកំពុងតែសម្លាប់មនុស្សហើយសម្លាប់ មនុស្សដែលគេស្រលាញ់ទៀតផង

«ចៅហ្វាយ...ធ្វើយ៉ាងម៉េចទៅ?»Sasuki ចុះពីលើឡានតាមអ្នកជាចៅហ្វាយហើយចោទសួរគេទាំងភ័យខ្លាច

«Tae...Tae របស់យើង»Kris លុតជង្គង់ចុះនៅ លើផ្លូវហើយសម្លឹងមើលឡានដែលប្រេះបែក ដោយសារការប៉ះទង្គិចនោះទាំងកើតអារម្មណ៍ស្ដាយ ក្រោយ

«ពួកយើងគួរតែរត់គេចទៅចៅហ្វាយព្រោះពួកយើងគឺជាដើមហេតុធ្វើអោយឡានពួកវាក្រឡាប់»ដោយដឹងថាមិនស្រួល Sasuki ក៏រហ័សបញ្ចុះបញ្ចូលអ្នក ជាចៅហ្វាយអោយរត់គេច

«ទេ...Tae របស់យើងនៅក្នុងនោះ យើងនឹងទៅជួយគេ»Kris គ្រវីក្បាលតតាត់ហើយបម្រុងនឹងលោតចុះទៅតាមជម្រាលភ្នំតែកូនចៅប៉ុន្មាននាក់ ទៀតរួមទាំង Sasuki ចូលទៅចាប់នាយជាប់

«ចៅហ្វាយឈប់តាមគេទៅបានទេ ពេលនេះសង្ស័យតែស្លាប់ហើយក៏មិនដឹង»Sasuki

«គេមិនស្លាប់ទេ..លែងយើងទៅ យើងទៅជួយ Tae»នាយស្រែកចេចចាកចង់ចុះទៅជួយស្រោច ស្រង់ Tae របស់គេមកវិញប៉ុន្តែគេធ្វើអីកើតបើក្នុងខ្លួនមិនសម្បីតែមានកម្លាំងរើបម្រាស់ចេញពីរង្វង់ដៃកូនចៅផង

&quot;My Beloved Brother&quot;Where stories live. Discover now