"64"

300 22 0
                                    

Ep.64

_Jimin នៅអង្គុយសំណេះសំណាលពីនេះពីនោះជាមួយនឹងប្អូនស្រីរបស់ខ្លួនរហូតដល់ថ្ងៃរាងជ្រេបន្តិចទើបពួកគេបញ្ចប់ការសន្ទនាគ្នាដោយនាងតូចក៏លា Jimin ត្រឡប់ទៅវិញព្រោះនាងមកអង្គុយក៏យូរដែរ។

«បងប្រុស!! អូនទៅវិញហើយណា កុំភ្លេចនាំបងថ្លៃទៅចូលរួមពិធីមង្គលការរបស់អូននិង Felix ផង ណា»នាងតូចងើបឈរពេញកម្ពស់ដោយមិនភ្លេចយកកាបូបមកកាន់នឹងដៃមុននឹងនិយាយពាក្យលា ទៅកាន់អ្នកជាបងប្រុស

«ហឹម...ទៅចុះធ្វើដំណើរដោយសុវត្ថិភាពណា» Jimin លើកដៃអង្អែលសក់រលោងនាងថ្នមៗដោយក្ដី ស្រលាញ់ក្នុងឋានៈជាប្អូន

«ចាស៎»នាងញញឹមស្រស់ដាក់គេមុននឹងបោះជំហានចេញទៅដោយមាន Jimin ជាអ្នកជូនដំណើរនាងពីក្រោយរហូតដល់មាត់ទ្វារចេញ

_ក្រោយពេលដែលហ្វីឡាងចាកចេញផុតបាត់ទៅ នាយ Jimin ក៏ទាញទ្វារផ្ទះបិទហើយក៏រត់ទៅជាន់ ខាងលើយ៉ាងលឿនដើម្បីមើលថា Tae ពេលនេះកំពុងតែធ្វើអីមិនដឹងថាជាពេលនេះអង្គុយមួរម៉ៅក្នុង ចិត្តដល់ណាហើយទេ។

<Room>

_គ្រាន់តែរាងក្រាស់រុញទ្វារចូលបន្ទប់ភ្លាមនាយក៏ រហ័សលើកដៃខ្ទប់ច្រមុះបង្ការក្លិនស្រាដែលសាយ ភាយពេញបន្ទប់នោះមកប៉ះនឹងច្រមុះខ្លួនឯកែវភ្នែកទាំងគូក៏សម្លឹងរកមើលរាងតូចតែក៏មិនឃើញលឺតែ សម្លេងបើកទឹកក្នុងបន្ទប់ទឹកទើបអាចអោយគេដឹងថា Tae កំពុងនៅក្នុងបន្ទប់ទឹក

«មានរឿងស្អីអញ្ចេះ»Jimin ដើរចូលក្នុងបន្ទប់ដោយ មិនភ្លេចទាញទ្វារបិទហើយក៏ដើរទៅជិតគ្រែគេងបណ្ដាលអោយគេប្រទះឃើញដបស្រាបីបួនដបតម្រៀបគ្នាក្បែរគ្រែ

ក្រាក«ទ្វារនៃបន្ទប់ទឹកក៏បើកចំហរយ៉ាងធំបង្ហាញអោយឃើញរាងតូចមុខក្រហមរងាលដូចត្រូវភ្លើងដុតនោះកំពុងតែឈរទប់ទ្វារបន្ទប់ទឹកទាំងខ្លួននៅឈរ
មិនចង់ត្រង់»

«Tae...អូនកើតអី?»នាយរហ័សដើរទៅរករាងតូចដែលឈរទ្រេតទ្រោតក្បែរទ្វារបន្ទប់ទឹកនោះមុននឹង ទាញដៃគេចេញមកអាចអោយគេដឹងដល់ក្លិនស្រា លាយឡំនឹងក្លិនខ្លួនក្រអូបរបស់រាងតូចសាយភាយប៉ះដល់ចុងច្រមុះគេភ្លាមៗ

&quot;My Beloved Brother&quot;Where stories live. Discover now