Painful

573 38 0
                                    

Ep.17, Warning: 18+

       Tae ត្រូវស្រឡាំងកាំងព្រមទាំងហួសចិត្តក្រោយពីឃើញរាងក្រាស់ឈរចំពោះមុខបំពង់.កចាប់ ផ្ដើមគាំងស្ទះរកនិយាយអីលែងចេញ

«យើងប្រាប់ឯងថាយ៉ាងម៉េច Kim Taehyung?» Jiminកញ្ឆក់រាងតូចចូលមកជិតខ្លួនពេលនេះក្នុងខ្លួនក្ដៅដូចជាភ្លើងដែលគ្មាននរណាម្នាក់អាចពន្លត់បាន កែវភ្នែកកំណាចសម្លឹងចំមុខសៗរបស់រាងតូចឥតព្រិច

«ម៉េចក៏បងដឹងថាខ្ញុំនៅទីនេះ?»ទឹកមុខភ័យស្លន់
ស្លោរដូចមាន់រកពងបានស្ដែងចេញភ្លាមៗពេលដែល គេប្រទាក់នឹងក្រសែភ្នែករាងក្រាស់

<Flashback>

       ការពិតនោះគឺ Jimin អង្គុយបង្ហើយការងារ ទាល់តែចប់អសសព្វគ្រប់ទើបគេទៅឃ្លាំងហើយទម្រាំតែបានបញ្ចប់ការងារវាប្រើពេលមួយម៉ោងជាងជិត2ម៉ោងទៅហើយទើបគេបានចេញដំណើរទៅកាន់ឃ្លាំង

ទីង«សម្លេង Notification ទូរសព្ទ័របស់រាងក្រាស់បន្លឺឡើងតែគេមិនចាប់អារម្មណ៍ដោយសារតែគេ កំពុងតែរវល់នឹងចុចកំព្យូទ័រទោះនៅលើឡានធ្វើ ដំណើរទៅកាន់ឃ្លាំងមែនតែគេមិនចង់ចោលការងារ ទេ»

        រហូតធ្វើដំណើរដល់ឃ្លាំង Jimin ត្រូវដើរពិនិត្យរាល់ទំនិញទាំងអស់អោយបានល្អិតល្អន់ទាំងដែលទូរសព្ទ័គេលោត Notification ឥតឈប់តែគេក៏ដាក់កំហិតលើខ្លួនឯងដែលថាដាច់ខាតត្រូវពិនិត្យមើលទំនិញរួចរាល់ទើបគេបើកទូរសព្ទ័មើល។ នៅពេលដែលគេពិនិត្យទំនិញឡើងជិតមួយម៉ោង កន្លះហើយគេក៏សម្រេចចិត្តទៅក្រុមហ៊ុនវិញដោយទុកឃ្លាំងអោយកូនចៅជាអ្នកមើលការខុសត្រូវ

~In Car~

ទីង«Notification នោះក៏លោតឡើងសារជាថ្មីរំលឹកអោយរាងក្រាស់គិតដល់ Notification ដែល លោតចូលទូរសព្ទ័គេឥតឈប់ហើយទីបំផុតគេក៏ សម្រេចចិត្តយកទូរសព្ទ័មកចុចមើលថា Notifi cationនោះបញ្ជាក់ពីស្អី»

      ក្រោយពេលដែលអង្គុយមើលទូរសព្ទ័មួយ សន្ទុះហើយរាងក្រាស់ចាប់ផ្ដើមចងចិញ្ចើមមិនពេញ ចិត្ត Notification លោតមកបញ្ជាក់ថា Tae មិន បាននៅផ្ទះទេហើយ Notification លោតមក ច្រើនដងដោយសារតែ Tae ផ្លាស់ទីទៅច្រើនកន្លែង ពេក។ តាមការពិត Jimin បានលួចភ្ជាប់ប្រពន្ធ័ GPS តាមទូរសព្ទ័រាងតូចតាំងពីពេលដែលគេចាប់រាងតូចទៅសម្ងំលាក់ខ្លួននៅឯប៊ូសានម្ល៉េះអញ្ចឹងបើសិនជារាងតូចទៅដល់ទីណាក៏គេដឹងដែរព្រោះ Notification លោតបញ្ជាក់រហូត

&quot;My Beloved Brother&quot;Where stories live. Discover now