បញ្ឈឺ

478 29 2
                                    

Episode: 41 "បញ្ឈឺ"

បន្ទាប់ពីបញ្ចប់រឿងគ្រប់យ៉ាងហើយរាងតូចក៏រត់មកសម្ងំយំនៅក្នុងបន្ទប់ដែលគេធ្លាប់សម្រាករាល់ ពេល។ Tae សម្រូតខ្លួនចុះផ្អែកខ្នងនឹងទ្វារបន្ទប់ហើយ សម្រក់ទឹកនេត្រាចេញមកជារឿយៗស្របនឹងដៃកំ ពុងលើកទៅក្ដោបទ្រូងខាងឆ្វេងរបស់ខ្លួនដែលជម្ងឺចាស់កំពុងតែរើឡើងវិញ

«ឯងធ្វើត្រូវហើយ Tae ហឹក ហឹក ឯងធ្វើត្រូវហើយ ហឹកៗ ស្នេហាមិនអាចមានមនុស្សបីនាក់បានទេ»រាងតូចអោនមុខចុះច្រត់ដៃនឹងកម្រាលឥដ្ឋទប់លំនឹងខ្លួនហើយបញ្ចេញការឈឺចាប់ទាំងប៉ុន្មានដែលកំពុងតែ ស្ទះណែនឱរ៉ានោះមកក្រៅម្ដងបន្តិចៗ

«ហឹក ហឹក ហេតុអី ហឹក ហេតុអីក៏វាឈឺយ៉ាងនេះ ហឹក អាបេះដូងចង្រៃយ៍ហេតុអីក៏ឈឺបែបនេះ»ស្រប នឹងសម្ដីរាងតូចក៏លើកដៃគក់ទ្រូងខាងឆ្វេងសារជាថ្មីដោយសារតែគ្រឺតក្នាញ់នឹងវាដែលចេះតែបង្កការឈឺ ចាប់ដល់គេមិនឈប់មិនឈរគ្មានថ្ងៃនឹងស្បើយ

"បងគ្មានថ្ងៃនឹងបំផ្លាញក្ដីស្រលាញ់របស់អូនទៀតទេ" ពាក្យសម្ដីដែលកម្លោះ Jimin ធ្លាប់សន្យាជាមួយរាងតូចកាលពីនៅប្រេសុីលនោះបានរត់ចូលក្នុងការចង ចាំអ្នកដែលអង្គុយបត់ជើងយំនោះសារជាថ្មីបង្កអោយគេកាន់តែឈឺចាប់មួយកម្រិតទៀត

«បងថាបងនឹងមិនបំផ្លាញក្ដីស្រលាញ់របស់ខ្ញុំដែល មានចំពោះបងទៀតទេតែពេលនេះស្អីវិញ? បងមិនត្រឹមតែធ្វើអោយបេះដូងខ្ញុំបែកខ្ញែកទេតែបងនៅជាន់វាពីលើបន្ថែមទៀត ហឺៗ ហឹក ហឹក ហេតុអីក៏បង សន្យាហើយធ្វើមិនបាន ហឹក ហេតុអី អ្ហាយយយ»ក្ដីឈឺចាប់ទាំងប៉ុន្មានមិនថារឿងមុននឹងរឿងឥឡូវនេះវា កំពុងតែវិលវល់នៅក្បែររាងតូចចំហាយទុក្ខសោក បានភាយមកដល់ធ្វើអោយរាងតូចលើកដៃទាំងគូខ្ទប់ត្រចៀកហើយស្រែកយំចេញមកប្រៀបដូចមនុស្ស មិនគ្រប់

«ហឺៗ ហឹក ហេតុអីក៏អោយខ្ញុំស្គាល់ក្ដីសុខបានតែ មួយភ្លែតបែបនេះ ហឹក ហឹក»Taeផ្ដួលខ្លួនព្រូសទៅ លើកម្រាលឥដ្ឋហើយបើកភ្នែកសម្លឹងមើលពិដាន បន្ទប់បង្ហូរទឹកភ្នែកមកដូចទឹកហូរដោយហាមឃាត់វាពុំបានខួរក្បាលហាក់ទទេរស្អាតមិនគិតអ្វីក្រៅយំហើយ និងយំបានទេពេលនេះគេអស់ហើយអស់គ្រប់យ៉ាងតែម្ដងអស់ទាំងសង្សារដែលស្រលាញ់ស្ទើរលេបអស់ទាំងបេះដូងដែលខំថែទាំយ៉ាងយូរ

"My Beloved Brother"Where stories live. Discover now