"70"

344 27 0
                                    

Ep.70

<Author's POV>

_ថេរវេលាក៏ចេះតែបន្តដំណើរទៅមុខឥតឈប់ពីមួយវិនាទីទៅមួយវិនាទីពីមួយថ្ងៃទៅមួយថ្ងៃទៅតាមរង្វិល នៃភពផែនដីក្នុងសកលលោកបណ្ដាលអោយពេល នេះរយៈពេល 1 ខែក៏បានកន្លងផុតទៅយ៉ាងឆាប់ រហ័សសឹងតែមិនគួរអោយជឿដែលត្រឹមប៉ព្រិចភ្នែក សោះថ្ងៃខែក៏ដើរផុតអស់ 1 ខែទៀតយ៉ាងលឿនតែ ម្ដងឯ Jimin វិញនាយក៏បានជាសះស្បើយពីជម្ងឺដើរ វិញបានធម្មតាហើយក៏ទៅធ្វើការងារបំពេញភារកិច្ចជា CEO ដូចសព្វដងនៅឡើយតែរាងតូចដែលគេងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់រយៈ ពេល 1 ខែនោះនៅមិនទាន់ដឹងខ្លួនឬក៏កម្រើកដៃ ជើងសម្បីតែម្ដងដែលជាហេតុធ្វើអោយមនុស្សនៅ ជុំវិញខ្លួនជាពិសេស Jimin ផ្ទាល់តែម្ដងកើតចិត្តបារម្ភចំពោះ Tae កាន់តែខ្លាំងឡើងដោយសារតែគេសន្លប់យូរពេកយូរដូចកាលដែលរាងតូចជួបគ្រោះ ថ្នាក់ចរាចរណ៍លើកទី 1 បណ្ដាលអោយ Jimin ចេះតែនៅមិនសុខរករឿងពេទ្យមិនឈប់

<SCENE>

~ICU Room~

_ជំនោរខ្យល់ស្ងប់ក៏បក់បោកមកយ៉ាងខ្លាំងបង្កអោយ ស្លឹកឈើដែលរុះរាយនៅលើដីផើយផាត់ហោះហើរឡើងទៅតាមកម្លាំងខ្យល់ឯភាពត្រជាក់ដែលខ្យល់បាននាំយកមកនោះក៏រសាត់ចូលមកប៉ះស្បែកស្លេករាងតូចដែលគេងសន្ធឹងនៅលើគ្រែពេទ្យជាយូរនោះតែស្របពេលនោះអ្នកដែលគេងលើគ្រែក៏ស្រាប់តែកម្រើកខ្លួនថ្នមៗឯញើសក៏ហូរហៀរមកកាត់ថ្ងាសរួមទាំងជើងសក់ជាច្រើនទោះជាមានខ្យល់ត្រជាក់និងម៉ាសុីនត្រជាក់ជាដុំកំភួនបំបាត់ភាពក្ដៅអោយគេក៏ ដោយ។ ចិញ្ចើមទាំងគូរបស់រាងតូចក៏កម្រើកថ្នមៗ ហើយក៏បង្រួមចូលគ្នាហាក់ដូចជាមានអ្វីម្យ៉ាងចូលទៅ រំខានដល់ប្រពន្ធ័ប្រសាទរបស់គេដែលជាហេតុធ្វើ អោយគេមមើរមមៃដល់ថ្នាក់បែកញើសហើយនៅ មិនស្ងៀមបែបនេះ...

«កុំ...បង Min..កុំធ្វើបាបខ្ញុំ ហឹក ហឹក កុំអី»មួយ រំពេចនោះបបូរមាត់រាងតូចក៏ចាប់ផ្ដើមហើបឡើងថ្នមៗឯដៃដែលនៅស្ងៀមមុននេះក៏លើកទៅវាយខ្យល់អា កាសដែលនៅក្នុងបន្ទប់ដោយមិនភ្លេចនាំយកសម្លេងយំអោយរងំមកជាមួយហាក់បីដូចជាចង់បញ្ជាក់ពីភាពភ័យខ្លាចដែលគេជួប

&quot;My Beloved Brother&quot;Where stories live. Discover now