"It was my fault"

553 28 0
                                    

Episode: 44 "ជាកំហុសបង"

*ផាំង*
         សម្លេងនៃការប៉ះទង្គិចបានបន្លឺឡើងផ្អើលបង្កភាពភ្ញាក់ផ្អើលដល់អ្នកនៅម្ដុំនោះអោយផ្អើលភ័យឆោឡោ..រាងកាយតូចដែលត្រូវមុខឡានបុកប៉ះនោះក៏ខ្ទាតចេញមួយទំហឹងធ្វើអោយកាយស្ដើងឃ្លាតដល់រាប់រយម៉ែត្រទៅទង្គិចក្បាលនៅនឹងគែមថ្មខ្ពស់នៃ ចិញ្ចើមថ្នល់ហូរឈាមរហាចពេញថ្នល់កៅស៊ូនោះ។ គ្រប់គ្នាដែលនៅទីនោះក៏ចាប់ផ្ដើមរត់មកចោមរោមមើលហើយអ្នកខ្លះយកទូរសព្ទ័ខលទៅប៉ូលីសអោយ មកវាស់វែងចំណែកឯអ្នកខ្លះប្រញាប់ខលទៅលេខឡានពេទ្យជាបន្ទាន់ព្រោះមើលទៅរាងតូចពេលដែលត្រូវឡានដឹកទំនិញនោះបុកហើយក៏ដេកស្ដូកលែងដឹងខ្លួនតែម្ដងចំណែកពួកអាដេញគេមុននេះក៏ប្រញាប់រត់គេចខ្លួនព្រោះយល់ថាពួកវាជាដើមហេតុធ្វើអោយរាងតូចកើតរឿងបែបនេះ

[SKIP]

<PJM's Villa>

         រាងក្រាស់ដែលអង្គុយចុច Laptop នៅលើគ្រែក្បែរនាងក្រមុំដែលដេកចុចទូរសព្ទ័នោះក៏មានអារម្មណ៍រសាប់រសល់មិនឈប់គេដកដង្ហើមធំបន្តិចទើបទាញ Laptop បិទវិញទាំងទឹកមុខមិនស្រស់

«បងកើតអី»ដោយឃើញអ្នកកម្លោះស្មុគស្មាញពេកនាងក្រមុំក៏រហ័សសួរ

«មិនអីទេ..បងចុះទៅក្រោមមួយភ្លែត»Jiminថារួចក៏ ដើរចេញពីបន្ទប់ចុះទៅខាងក្រោមដើម្បីរកមើលរាងតូចព្រោះមុននេះប្រាប់ថាអោយអ្នកបម្រើយកទឹក ដោះគោថ្មីអោយតែយូរហើយអ្នកបម្រើក៏មិនឃើញអាអ្នកនិយាយនឹងក៏មិនឃើញតែមុននឹងចុះទៅខាង ក្រោមគេក៏មិនភ្លេចលួចទៅបើកទ្វារបន្ទប់រាងតូច មើលដែរតែក្នុងបន្ទប់មានសភាពទទេរស្អាតទើបសម្រេចចិត្តចុះទៅតែម្ដង

<Downstair>

«មានឃើញ Tae ទេ?»រាងក្រាស់ចោទសួរបម្រើស្រីដែលនៅជាមួយ Tae លើកចុងក្រោយក្នុងបន្ទប់ទទួលទានអាហារនោះក្រែងល៎នាងឃើញ

«មិនឃើញទេលោកប្រុស ក្រែងអ្នកប្រុសតូចថាយក ទឹកដោះគោទៅអោយលោកប្រុសហេស៎?»បម្រើស្រីម្នាក់នោះចាប់ផ្ដើមឆ្ងល់ហើយក៏សួរបករាងក្រាស់វិញ

«យកអោយហើយតែគេធ្វើធ្លាក់បែកទើបថាចុះមក យកថ្មី»Jimin

«អត់ទេខ្ញុំមិនឃើញឡើយបើគាត់ចុះមកយកថ្មីគាត់ ទៅផ្ទះបាយបាត់ហើយប៉ុន្តែខ្ញុំឈរលាងចានយូរ ហើយមិនឃើញគាត់ទេលោកប្រុស»បម្រើស្រីនោះរៀបរាប់អោយនាយស្ដាប់ហើយយល់

&quot;My Beloved Brother&quot;Where stories live. Discover now