Meet her again

321 27 0
                                    

Ep.33v e

[In Korea]

<The MG Jewelry company>

      កម្លោះសង្ហារ Yoongi ដែលជាម្ចាស់ហាងពេជ្រគ្រប់សាខាបានអង្គុយសុីញ៉េឯកសារការងារទាំងស្ងៀមស្ងាត់មិនមាត់អ្វីមួយម៉ាត់សោះឡើយតែអារម្ម ណ៍កំពុងនឹកដល់រាងតូចដែលមានងារជាគូដណ្ដឹងរបស់គេ

«ក្មេងឆ្គួត!!ចេះមកធ្វើអោយឯងរំភើបទៅកើត»អ្នកកម្លោះទម្លាក់ប៊ិចចុះហើយអង្អែលចិញ្ចៀនដែលនាងជាគូដណ្ដឹងបំពាក់អោយគេកាលពីម្សិលមិញគេចាប់ ផ្ដើមមានអារម្មណ៍ថាក្ដីស្រលាញ់ដែលមានចំពោះនាងវាចាប់ផ្ដើមកើនឡើងម្ដងបន្តិចៗហើយឯខួរ ក្បាលចាប់នឹកស្រមៃគិតដល់នាងគ្រប់ពេលវេលាមិនលើកលែងសម្បីតែពេលគេងក៏នាងតាមលងបន្លាចគេដល់ក្នុងយល់សប្តិដែរ

«នេះជួបគ្នាមិនទាន់បានពីរថ្ងៃផងឯងក៏មានចិត្តស្រលាញ់គេហើយឬអា Yoon?»អ្នកកម្លោះចោទសំណួរមួយឡើងសួរខ្លួនឯងមុននឹងលើកដៃខ្ទប់ត្រង់ទ្រូងខាងឆ្វេងដែលកប់នូវសាច់ឈាមមួយដុំដែលកំពុងលោតដុកដាក់ស្ទើរតែធ្លាយចេញមកក្រៅនោះទាំងញញឹម

«បើស្រលាញ់កាន់តែខ្លាំងក៏ល្អដែរព្រោះមិនយូរមិន ឆាប់នាងនឹងក្លាយជាប្រពន្ធយើងដដែលរៀន
ស្រលាញ់នាងអោយហើយក៏មិនខុសដែរក្មេងស្រីនោះធ្វើអោយបេះដូងយើងជ្រួលជ្រើមមែន»រាងក្រាស់ថាហើយអង្អែលចិញ្ចៀននៅនឹងម្រាមដៃនាងឥតឈប់គេមិនដែលមានអារម្មណ៍ថារំភើបដូចម្សិល មិញនេះទេលោកអើយ!!

គ្រីង គ្រីង«សម្លេងទូរសព្ទ័រោទិ៍បានកាត់ផ្ដាច់អារម្មណ៍រំភើបរបស់គេធ្វើអោយអ្នកកម្លោះរហ័សលូកដៃចូលហោប៉ៅយកទូរសព្ទ័មកចុចទទួល»

«ហាឡូ»អ្នកកម្លោះរៀបឬកហើយបង្ហើរសម្លឹងធម្មតា ទៅកាន់ខ្សែម្ខាងទៀត

«យើស! អាមិត្តមាត់ដាចនេះឯងទើបតែលើកទូរសព្ទ័ យើងហេស៎? កាលពីម្សិលមិញយើងខលទៅឯង ចូលហើយឯងថ្លើមធំបិទលេខយើងទៀតហេស៎?» លើកទូរសព្ទ័មិនទាន់បានប៉ុន្មានផងកម្លោះ Yoon ក៏ទទួលបានការជេរស្ដីគ្រោធគ្រាតស្ដាប់ហើយសែន ស្រកៀរត្រចៀកពីមិត្តដ៏សែនល្អរបស់ខ្លួនឡើងមួយខ្សែ

&quot;My Beloved Brother&quot;Where stories live. Discover now