"Deal the problem"

509 34 0
                                    

Ep.25

      បន្ទាប់ពីលាងរបួសហើយរួចរាល់អ្នកកម្លោះក៏ទៅក្រុមហ៊ុនភ្លាមព្រោះដើម្បីធ្វើការងារណាមួយក៏មាន រឿងត្រូវពឹងកូនចៅដែរ។ កម្លោះសង្ហារបំពាក់មុខមាំពើងទ្រូងយ៉ាងមានអំណាចបោះជំហានវែងៗចូលទៅខាងក្នុងក្រុមហ៊ុនដែលជាកម្មសិទ្ធខ្លួនក្រោមការសម្លឹងយ៉ាងងឿងឆ្ងល់ពីបុគ្គលិកគ្រប់រូបដែលឃើញនៅលើផ្ទៃមុខគេសុទ្ធតែរបួសតែក៏មិនមាននរណាម្នាក់ហ៊ាន ប្រថុយចូលខ្លួនទៅសួរនាំ

«ចៅហ្វាយ!!ព្រះអើយចៅហ្វាយកើតអី?»ដោយលឺ បុគ្គលិកនិយាយតៗគ្នាថា Jimin មានរបួសស្នាមលើផ្ទៃមុខ Ethan ក៏ប្រញាប់រត់ទៅរកអ្នកជាចៅហ្វាយ ដែលរៀបនឹងបើកទ្វារការិយាល័យធ្វើការរបស់គេ

«ចូលមកតាមយើង»រាងក្រាស់រុញទ្វារចូលទៅខាង ក្នុងតាមដោយកូនចៅរូបសង្ហារ

«ចៅហ្វាយទៅមានរឿងអីជាមួយអ្នកណាហេតុអីក៏បែកមុខបែកមាត់សម្បើមម្ល៉េះ»Ethanឈរក្ដោប ដៃទាំងពីរចូលគ្នាភ្នែកទាំងគូខំសម្លឹងមុខអ្នកជាចៅ ហ្វាយដែលដាក់បង្គុយនៅលើកៅអីធ្វើការ

«សត្រូវថ្មី ហុឹសស Santo Haruki នោះអីវាលេងផ្លូវកាត់អោយកូនចៅមកស្ទាក់វាយយើងតែកូនចៅវាមួយៗសុទ្ធតែអន់ៗចូលមិនចុះយើងឡើយ»Jimin

«ងាប់ហើយកូនចៅគេអន់ៗចៅហ្វាយបែកមុខ ប៉ុណ្ណឹងហើយចុះទម្រាំខ្លាំងទៀតខ្ញុំសង្ស័យមើលចៅហ្វាយលែងស្គាល់ហើយមើលទៅ»បែកមុខ បែកមាត់ដល់ថ្នាក់នេះហើយនៅប្រាប់គេថាកូនចៅអ្នកខាងនោះអន់ៗទៀត

«អ្វីទៅដែលហៅថាការវាយគ្នា? គ្នាវា 4 យើងម្នាក់ឯងវាយដេកលើថ្នល់ត្រៀល ឯងមិនមែនមិនស្គាល់យើងឯណា Ethan»Jiminយកប៊ិចមកបង្វិលចុះឡើងទាំងទឹកមុខស្មើធេង

«បាទចៅហ្វាយខ្លាំងហើយតែចៅហ្វាយអោយខ្ញុំចូលមកតាមមានការអី»Ethan

«ធ្វើការងារដូចមុនទៅស៊ើបការងារខុសច្បាប់របស់វាថាវាធ្វើអីខ្លះ? លើកមុនឯងប្រាប់យើងថាវានៅដំ ណើរការបនស្រីខុសច្បាប់មិនអញ្ចឹងប្រមូលភស្តុតាងទាំងប៉ុន្មានមកក្ដោបក្នុងដៃហើយប្រគល់អោយ
ប៉ូលីសប្ដឹងវាអោយសល់តែខ្លួន ចំណែកឯកូនវានោះលេងវាអោយចាស់ដៃបើសិនជាងាប់កាន់តែល្អតែបើមិនងាប់ក៏មិនអីដែរធ្វើយ៉ាងម៉េចអោយវារស់វេទនាអោយវាដឹងខ្លួនថាវាលេងខុសមនុស្សហើយ »អ្នកកម្លោះបញ្ចេញទឹកមុខឃោរឃៅមកខួរក្បាលចាប់ ផ្ដើមគិតរឿងធ្វើបាបត្រកូល Haruki អោយសល់តែខ្លួនប៉ុណ្ណោះ

"My Beloved Brother"Where stories live. Discover now