Ex-girlfriend🙂

411 31 0
                                    

Ep.34

Jimin ឈរសម្លឹងមុខអ្នកជាសង្សារចាស់ដោយ មិនដកកែវភ្នែកទៅណាបេះដូងដែលមានស្នាមរបួសចាស់នោះក៏ចាប់ផ្ដើមដាច់រលាត់សារជាថ្មីចាប់ឈឺ ឡើងឆៀបៗបណ្ដាលអោយម្ចាស់វាទ្រាំមិនបាននឹងការឈឺចាប់មួយនេះ

«អា Min ឈរដល់ណាទៀត..មកនេះមកយើងណែនាំអោយស្គាល់ នេះ Jung Kendy គូដណ្ដឹងរបស់យើងដែលតែងតែនិយាយប្រាប់ឯងនោះ» Yoongi អូសJiminចូលមកកាន់តែកៀកហើយណែនាំអោយគេបានស្គាល់

អ្នកកម្លោះងាកមុខចេញមិនអោយទឹកភ្នែកហូរស្រក់ចុះមកក្រោយពេលដែលលឺប្រយោគថាគូ ដណ្ដឹងចេញពីបបូរមាត់មិត្តស្លាប់រស់របស់គេលឺ ហើយសែនចុកណែនបេះដូងតែម្ដង

«យើង...យើងទៅបន្ទប់ទឹកសិន»រាងក្រាស់ប្រឡេះដៃអ្នកម្ខាងទៀតចេញពីដៃខ្លួនហើយក៏ដើរចេញទៅ បាត់ទុកអោយ Yoongi និង Tae ឈរឆ្ងល់នឹងកាយ វិការរបស់គេ

«គេកើតអី Tae?»Yoongi កេះរាងតូចដែលឈរ ឆ្កឹងសម្លឹងមើលមាត់ទ្វារនោះដោយស្ងៀមស្ងាត់

«ខ្ញុំក៏មិនដឹងដែរ....ចាំខ្ញុំទៅតាម»រាងតូចញញឹម
ដាក់ Yoongi ហើយឆ្លៀតញញឹមដាក់គូដណ្ដឹងរបស់គេហើយទើបដើរចេញទៅតាម Jimin ព្រោះមើល ទៅទឹកមុខរបស់អ្នកកម្លោះមុននឹងដើរចេញទៅហាក់ មិនសមប្រកបសោះឡើយ

«Kendy»Yoongi ងាកទៅសម្លឹងមើលទៅគូ ដណ្ដឹងខ្លួនដែលឈរស្ងៀមត្រឹងដូចម៉ាឡាកាំងនោះ មុននឹងបោះជំហានទៅរកនាង

«នាងកើតអី Ken?»អ្នកកម្លោះអង្រួនដើមដៃរបស់នាងថ្នមៗឯនាងស្រាប់តែគ្មានអារម្មណ៍ក្នុងខ្លួននាង ក្រមុំទម្លាក់ខ្លួនអង្គុយចុះលើកៅអីទាំងបញ្ចេញទឹកមុខ សោកសៅមកអោយ Yoongi ឃើញ

«Ken..កើតអីមែនទេ មិនស្រួលខ្លួនឬ?»Yoongi ប្រញាប់ស្ទាបស្ទង់មុខនាងហើយសួរនាងទាំងបារម្ភក្នុងចិត្តជាពន់ពេកមិនដឹងថាហេតុអីនាងប្រែជាស្ងាត់បែបនេះទាំងដែលមុននេះនិយាយឡើងប៉ប៉ាច់ប៉ប៉ោច

«ខ្ញុំ...Yoon ហឹក ហឹក»នាងក្រមុំស្រវាអោបគេ ហើយបង្ហូរទឹកភ្នែកចេញមកដោយគ្មានមូលហេតុធ្វើអោយ Yoongi សម្លឹងមើលនាងទាំងមិនយល់តែក៏ត្រូវបង្ខំចិត្តលួងលោមនាង

"My Beloved Brother"Where stories live. Discover now