Without me

559 41 2
                                    

Ep.21

       បន្ទាប់ពីឈ្លោះគ្នាជាមួយអ្នកជាបងប្រុសហើយរាងតូចបានរត់ចេញពី Office Jimin យ៉ាងលឿនទាំងទឹកភ្នែកសស្រេចសស្រាក់ក្រោមការសម្លឹងដោយភាពងឿងឆ្ងល់របស់បុគ្គលិកក្រុមហ៊ុនគ្រប់រូប

«អ្នកប្រុសតូច»ដោយឃើញរាងតូចរត់ចេញមកជូតទឹកភ្នែកទឹកសំបោរឥតឈប់ Ethan ក៏ដឹងហើយថារាងតូចត្រូវ Jimin ស្ដីអោយទៀតហើយ

      រាងតូចសម្លឹងមើល Ethan បន្តិចហើយក៏រត់ហួសគេទៅពេលនេះគេគ្មានអារម្មណ៍ចង់និយាយរកអ្នកណាទេពេលនេះគេចង់ទៅសម្ងំយំអោយបែក ទ្រូងនៅក្នុងបន្ទប់របស់គេ

«អ្នកប្រុសតូចឈប់សិន»Ethan រករត់ទៅតាមតែក៏មានសម្លេងមួយបង្អាក់គេ

«មិនបាច់តាមទេអោយវាទៅណាទៅៗហើយឯងទៅធ្វើការរបស់ឯងទៅ»Jiminស្រែកបញ្ជា Ethan ទាំងសម្លេងរាបស្មើ

«តែចៅហ្វាយអ្នកប្រុសតូចយំខ្លាំងណាស់ខ្ញុំខ្លាចថាគាត់មានរឿងមិនល្អ»Ethan

«ឯងកុំផ្គើននឹងយើងពេកយើងអោយធ្វើអីធ្វើនឹងទៅ បើឯងតាមវានោះវានឹងបានចិត្តមិនខានក្មេងតាមចិត្តច្រើនពេកវាខូចវិញតើ»Jimin

«គាត់មិនមែនក្មេងទេឥឡូវគាត់ធំហើយចៅហ្វាយ» Ethan

«ទៅធ្វើការអោយឆាប់»Jiminគំហកដាក់គេឡើងផ្អើលបណ្ដាលអោយបុគ្គលិកគ្រប់គ្នាសម្លឹងមុខពួកគេ

«បាទចៅហ្វាយ»អស់ជម្រើស Ethan ក៏ទៅធ្វើការ ងាររបស់គេវិញទាំងក្នុងចិត្តចង់ចេញទៅតាមរាងតូចខ្លាំងបំផុត

«មើលស្អីម៉េចមិននាំគ្នាធ្វើការ? ចង់អត់ការងារធ្វើមែនទេ?»ដោយងាកសម្លឹងទៅឃើញបុគ្គលិកនាំគ្នាឈរមើលព្រោងព្រាត Jimin ក៏ស្រែកឡើងមួយវ៉ាស់ទើបបុគ្គលិកគ្រប់គ្នានាំគ្នាអោនមុខចុះហើយទៅធ្វើការរៀងខ្លួន

Jimin សម្លក់សម្លឹងគ្រប់គ្នាបន្តិចហើយក៏ដើរ ទៅការិយាល័យធ្វើការរបស់គេវិញមុននេះគេយកថង់ឥវ៉ាន់របស់រាងតូចចោលក្នុងធុងសំរាមតែក៏ឃើញ Ethan រករត់ចេញទៅតាម Tae ទើបគេប្រញាប់ឃាត់កូនចៅជំនិតរបស់គេ។

<Tae SCENE>

        នៅតាមដងវិថីដែលធំល្វឹងល្វើយមានឡានម៉ូតូឆ្លងកាត់ខ្វាត់ខ្វែងមនុស្សគ្រប់គ្នាធ្វើដំណើរថ្មើរជើងដើរទៅមកឥតឈប់ក្នុងចំណោមមនុស្សទាំងអស់ក៏មានរាងតូចដែរដែលដើរតែលតោលនៅលើផ្លូវដូច មនុស្សគ្មានវិញ្ញាណទាំងទឹកភ្នែកច្រាលមកឥតដាច់មួយដំណក់ដែលជាហេតុធ្វើអោយមនុស្សគ្រប់គ្នាដើរកាត់គេសម្លឹងមុខរាងតូចដែលដើរយំនោះទាំងមានចម្ងល់ចាក់ស្រេះពេញខួរតែក៏មិនហ៊ានចូលទៅ សួរព្រោះមិនមែនជារឿងរបស់គេ

&quot;My Beloved Brother&quot;Where stories live. Discover now