"សមបំណងឬនៅ?"

528 28 0
                                    

Episode: 43

         បន្ទាប់ពីត្រូវរាងតូចស្ដីបន្ទោសអោយយ៉ាងស្ពឹកមុខដូចគេដាល់មួយដៃកណ្ដាលមុខហើយរាងក្រាស់ដែលអង្គុយផ្ទាល់ដីនោះសញ្ជឹងគិតពីកាយវិការរួមទាំងចរិតដ៏ខុសប្លែកពីពីមុនឡើង 360 ដឺក្រេរបស់ Tae

«អូនប្រែលឿនយ៉ាងនេះឬ Tae? ចង្រៃយ៍អើយ» រាងក្រាស់ងើបឈរពេញកម្ពស់ហើយជ្រុលជើងទៅ ទាត់នឹងដើមឈើមួយទំហឹងទាំងជេរប្រទិចក្នុងមាត់ យ៉ាងក្ដៅក្រហាយ

«អូនគិតថាអូនជាស្អីទៅ Kim Taehyung?»អ្នកកម្លោះឈរជ្រែងចង្កេះពោលឡើងតិចៗម្នាក់ឯងទាំង នៅខឹងនឹងរាងតូចមិនទាន់បាត់

          អ្នកកម្លោះឈរសម្រួលអារម្មណ៍ខឹងមួយសន្ទុះ ទើបសម្រេចថាចាកចេញពីមន្ទីរពេទ្យទៅទាំងក្រពុលមុខមិនស្ទើរឡើយ

<Tae's SCENE>

           ងាកមកមើលរាងតូចវិញបន្ទាប់ពីមានជម្លោះពាក្យសម្ដីជាមួយនឹងអតីតសង្សារចប់គេក៏ដើរមករក Kris ដែលគេទុកចោលមុននេះវិញទាំងទឹកមុខ ស្មឿកៗមុននេះគេតាំងចិត្តណាស់តាំងចិត្តមិនអោយយំពេលឈ្លោះគ្នាជាមួយគេម្នាក់នោះ តាំងស្មារតីអោយនឹងនរហើយក្រើនរលឹកពីពាក្យសម្ដីរបស់ Yoongi ដែលផ្ដែផ្ដាំជាប់ខួរក្បាលជានិច្ច

«Tae»កាលបើឃើញរាងតូចភ្លឹកៗ Kris ក៏ហៅកាត់ ផ្ដាច់អារម្មណ៍ភ្លឹកៗរបស់អ្នកម្ខាងទៀតមួយរំពេច

«ហឹម..សុំទោសដែលអោយ Kris ចាំយូរ»ពេលដែលលឺសម្ដីរបស់ Kris ហើយរាងតូចក៏បោសវាស នូវរឿងស្មុគស្មាញចេញអោយអស់ទើបប្រែមកជា
ញញឹមយ៉ាងស្រស់ដាក់អ្នកដែលអង្គុយលើកៅអីរុញ

«មិនអីទេ..ប៉ុន្តែ Tae និងលោក Jimin មានរឿងអីហេស៎? មើលទៅ Tae ដូចជាអារម្មណ៍មិនល្អសោះហើយទឹកមុខរបស់លោក Jimin ពេលដែលមក ដល់ក៏មិនល្អដែរ»Kris

«គឺមិនអីទេគ្រាន់តែទាស់សម្ដីគ្នាបន្តិចបន្តួច»រាងតូច បន្ទន់ជង្គង់ចុះនៅទល់មុខគេម្ដងទៀតដើម្បីអោយ ស្រួលនិយាយគ្នាមុននឹងបន្លឺពាក្យសម្ដីឡើងទាំងញញឹមសោះកក្រោះ

«ព្រោះតែខ្ញុំមែនទេ?»គេអាចស្មានដឹងថា Jimin មិនចង់អោយរាងតូចមកពាក់ពន្ធ័នឹងខ្លួនឡើយទើបខ្លួន បង្កើតបានសំណួរនេះឡើងហើយសួរទៅកាន់អ្នក ម្ខាងទៀតតែម្ដង

&quot;My Beloved Brother&quot;Where stories live. Discover now