"54"

347 26 0
                                    

Ep.54 "ចាប់ចម្រិតអនាគតប្រពន្ធខ្លួនឯងតើខុសដែរទេ?"

ក្រោយពីរត់គេចពីរូងខ្លាហើយក៏មកជួបក្រពើនៅខាងក្រៅវិញកូនចៅទាំងប៉ុន្មានរបស់ Jimin បានឈរស្ទាក់រាងតូចឡើងពេញផ្លូវធ្វើអោយរាងតូច រេរ៉ធ្វើអីមិនចេញ

«អ្នកប្រុសតូចបាទ...អោយចាប់តាមសម្រួលណា បាទ»Ethan ចេញពីចន្លោះកណ្ដាលនៃកូនចៅ ហើយនិយាយជាមួយរាងតូចទាំងញញឹមស្រស់ប្រិម ប្រិយតែម្ដង

«ចាប់ក្បាលឯងពួកអាសត្វឈ្លើង នេះនែក៎ *ឌឹប*» Taeបន្លឺឡើងហើយលើកជើងទាត់ចំអាប្អូនតូចរបស់ Ethan មួយជើងធ្វើអោយគ្រប់គ្នារួមទាំងកូនចៅផ្អើលឆោឡោពេញខាងមុខបន្ទប់ទឹក

Tae កាលបើឃើញគេផ្អើលបែបនេះក៏ រហ័សរត់ចេញទៅលែងខ្វល់ហើយថាអ្នកណាមើល មកគេជាមនុស្សយ៉ាងម៉េចពេលនេះសុំរត់សិនហើយ

«អូយ៎...សឺត ឈឺណាស់»Ethan អង្គុយផ្ទាល់ឥដ្ឋលើកដៃខ្ទប់ចំណុចសំខាន់របស់ខ្លួនទាំងទឹកមុខមិនល្អ

«លោកបងយ៉ាងម៉េចហើយ»កូនចៅម្នាក់ក្នុងចំណោ មកូនចៅផ្សេងទៀតបានមកជួយលើកគេឡើងហើយ សួរទាំងបារម្ភ

«មកសួរស្អីម៉េចក៏មិនទៅតាមអ្នកប្រុសតូច..អូយ៎.. អោយឆាប់ឡើងឆាប់ទៅតាមគាត់ទៅ»គេងើបឈរ ទាំងលំបាកហើយស្ដីអោយកូនចៅរបស់ខ្លួនម៉ាំងៗធ្វើ អោយពួកគេរហ័សរត់ចេញទៅតាមរាងតូចមុននេះ បារម្ភពីលោកបងខ្លួនពេកភ្លេចតាមអ្នកប្រុសតូចអោយឈឹង(ចៅហ្វាយកូនចៅឡប់ដូចគ្នាចេះរកគ្នាឃើញ 🌚😂)

«យ៉ាងម៉េចហើយ Ethan?»ស្របពេលនោះរាងក្រាស់ Jimin បានដើរចេញពីបន្ទប់ទឹកវិញទាំងបុ័ងខ្ញើកៗនៅចុកច្អល់អាប្អូនតូចមិនទាន់បាត់ហើយនៅឈឺអាប្រអប់ជើងដែលត្រូវរាងតូចទាត់មុននេះទៀត

«អ្នកប្រុសតូចរត់បាត់ហើយទាន...អូយ៎!!អួលគ្រាន់ បើ»គេព្យាយាមដើរតិចៗទៅរករាងក្រាស់ហើយលើកដៃទប់ស្មាអ្នកម្ខាងទៀតដើម្បីកុំអោយដួល

«វាយ៉ាងម៉េចឯង? Tae រត់ម៉េចមិនតាម»គេស្រាប់ តែច្រឡោតឡើងក្រោយពីដឹងថារាងតូចរត់រួច

«ខ្ញុំបានអោយកូនចៅទៅតាមហើយទាន មុននេះគាត់ ទាត់ខ្ញុំមួយជើងចំកន្លែងសំខាន់ចេះសំណាងវាគ្រាន់ តែអួលបើមានបញ្ហាលើសនឹងខ្ញុំប្រាកដជាលែងមានអី បន្តពូជហើយដល់ពេលនោះខ្ញុំនឹងទារចៅហ្វាយអោយសងជំនឿចិត្តខ្ញុំព្រោះតែខ្ញុំក្លាយទៅជាបែប នោះក៏ដោយសារប្រពន្ធចៅហ្វាយ»គេរៀបរាប់យ៉ាងហូរហែរធ្វើអោយអ្នកម្ខាងទៀតលើកដៃទះថ្ងាសហួសចិត្តនឹងគេមិនស្ទើរ

"My Beloved Brother"Where stories live. Discover now