"ក្មេងនេះក្បាលរឹងមែន"

473 32 0
                                    

Ep.59

បរិយាកាសនៅតុបាយប្រែជាស្ងប់ស្ងាត់មួយ រំពេចនៅពេលដែលរាងតូចចោលមួយប្រយោគចុង ក្រោយបាញ់យ៉ាងចំកណ្ដាលមុខរបស់ Jimin ធ្វើ អោយគេអួលណែនស្ទះដល់ថ្នាក់លេបបាយលែងទៅមុខ

«អូនញាំចុះបងឡើងទៅងូតទឹក»Jimin ងើបដើរ ចេញពីតុបាយទៅដោយមិនខ្ចីមើលមុខរាងតូចធ្វើ អោយអ្នកដែលអង្គុយញ៊ាំបាយនោះក្ដៅចិត្តឆេវតែម្ដង

«នេះគេខឹងខ្ញុំហេស៎?...»រាងតូចលើកដៃចង្អុលមុខ សួរខ្លួនឯងហើយសម្លឹងមើលផែនខ្នងរាងក្រាស់ដែលដើរចេញទៅមុននេះ ពាក្យគ្រប់យ៉ាងដែលគេនិយា យមុននេះគេគ្រាន់តែនិយាយចោលមិនមានបំណង ចង់បញ្ឈឺឌឺដងគេទេ

«ខឹងក៏ខឹងទៅហេតុអីចាំបាច់ខ្វល់ពីគេ? ភ្លេចហើយហេស៎ថាឯងស្អប់គេ?»Tae រហ័សដាស់តឿនខ្លួនឯង ទោះជាការពិតបានលាតត្រដាងអោយគេដឹងថា Kris ជាមនុស្សបោកប្រាស់តែគេនៅតែមិនទាន់ហ៊ានទុកចិត្ត Jimin 100% ព្រោះមើលទៅ Jimin មានរឿងលាក់បាំងនឹងខ្លួនច្រើនណាស់

«ឆឺស...ខឹងអោយងាប់ទៅ ចាំមើលអាណាមក និយាយរកខ្ញុំមុនឆ្កែ»ចប់សម្ដីរាងតូចក៏ពេបមាត់ពេប.ក ជ្រេញចរិតរបស់រាងក្រាស់

គេអង្គុយញ៊ាំអាហារពេលព្រឹកទាល់តែអស់គ្មានសល់មុននឹងរៀបចំយកចានទៅលាងទុកដាក់អោយស្អាតទើបសម្រេចចិត្តឡើងទៅបន្ទប់វិញដើម្បីងូតទឹកសម្អាតខ្លួន

<Room>

ទ្វារបន្ទប់របស់រាងក្រាស់បានបើកចំហរឡើងដោយដៃស្រឡូនតូចរបស់ Tae ដែលកំពុងតែឈាន ជើងទាំងគូចូលមកក្នុងបន្ទប់ដោយភ្នែករំពៃរកមើលអ្នកកម្លោះដែលងរនឹងគេហើយឡើងមកសម្ងំក្នុងបន្ទប់មុនគេនោះ ភ្លាមនោះរាងតូចក៏ក្រឡេកឃើញ Jimin កំពុងតែឈរសំញែងរាងនៅឯរានហាលដោយកាន់ បារីជក់ធ្វើប្រងើយ។ Tae មិនមាត់ក៏ដើរតាំងៗសម្ដៅ ទៅកាន់រានហាលមុននឹងកញ្ឆក់ទាញទ្វារនៃរានហាល បើកចំហរអោយធំហើយដើរទៅឈរជិតរាងក្រាស់ដែលកំពុងជក់បារីនោះ

ទោះជាមកដល់ឈរក្បែរ Jimin ហើយតែ នាយតូចមិនខ្ចីស្ដីរកអ្នកម្ខាងទៀតព្រោះខ្លួនមិនព្រមចុះទន់និយាយរកគេមុនឡើយ គេមកនេះគ្រាន់តែចង់សួរនាំរឿងសម្លៀកបំពាក់ខ្លួនដែលត្រូវស្លៀកពាក់តែគេចាំអ្នកម្ខាងទៀតមាត់រកមុនទើបគេព្រមសួរបើ Jimin មិននិយាយគេក៏មិននិយាយ(ខ្មើតណាស់😐)

&quot;My Beloved Brother&quot;Where stories live. Discover now