Am I your son?

372 28 0
                                    

Ep.32

<2hours and 30 minutes ago>

រយៈពេល 2 ម៉ោងជាងបានកន្លងផុតទៅទីបំផុត Jimin បាននាំ Tae មកដល់សមុទ្រដែលនៅក្នុងទឹក ដី Rio de Janeiro ស្ថិតក្នុងប្រទេស Brazil ដោយធ្វើដំណើរតាមយន្តហោះ។ ក្រោយពេលដែល មកដល់ទឹកដី Rio de Janeiro ហើយរាងក្រាស់ក៏ បានអោយតាក់សុីបើកជូនពួកគេទៅកាន់សណ្ឋាគារដែលនៅក្បែរសមុទ្រនោះព្រោះស្រួលនាពេលល្ងាចអាចចេញដើរលំហែខួរក្បាលតាមឆ្នេរសមុទ្រ

<Hotel>

«នឹកយ៉ាងម៉េចបាននាំខ្ញុំមកទីនេះ?»Taeអូសវ៉ាលី ដើរចូលក្នុងបន្ទប់សណ្ឋាគារពិនិត្យមើលបន្ទប់យ៉ាងម៉ត់ចត់តាមដោយកម្លោះសង្ហារពីក្រោយ

«បងចង់អោយអូនមកស្រូបខ្យល់អាកាសនៅទីនេះខ្លះ នៅទីនេះស្អាតហើយសម្បូរភ្ញៀវទេសចរណ៍មក លេងច្រើនណាស់»Jiminដើរទៅរករាងតូចដែលឈរមើលទេសភាពមាត់សមុទ្រតាមបង្អួចកញ្ចក់នៃ បន្ទប់

«បងមកទីនេះញឹកញាប់ណាស់មែនទេ?»រាងតូចថាហើយងាកទៅរកមនុស្សម្នាក់ដែលឈរក្រោយ ខ្នងគេទាំងញញឹមពព្រាយដាក់ខ្លួននោះ

«មិនសូវទេតែភាគច្រើនបងមកទីនេះដើម្បីធ្វើការ ងារមិនសូវជាបានដើរមើលគ្រប់ទិសទីទេ»រាងក្រាស់អោបចង្កេះរាងតូចទាញមកផ្អឹបនឹងខ្លួនហើយជ្រប់មុខ នឹងកញ្ចឹង.ករបស់គេ

«ទីនេះស្អាតណាស់ខ្ញុំចង់ដើរតាមឆ្នេរលេងទឹក សមុទ្រជាមួយបង»Taeងាកទៅមើលទេសភាពដែលឆ្លុះអោយឃើញមាត់សមុទ្រយ៉ាងស្រស់ស្អាត នោះ កែវភ្នែកទាំងគូសម្លឹងទៅឆ្ងាយហើយនឹកដល់អតីត កាលដ៏សែនអាប់អួររវាងបងប្រុសរបស់គេនិងខ្លួនគេផ្ទាល់បណ្ដាលអោយទឹកភ្នែករបស់ Tae រមៀលធ្លាក់ ចុះមកពីមួយដំណក់ទៅមួយដំណក់

«ល្ងាចបន្តិចចាំបងនាំអូនទៅលេងក្បែរសមុទ្រ» Jiminទាញអោយរាងតូចមកប្រឈមមុខនឹងខ្លួនវិញ ហើយក៏ភ្ញាក់ផ្អើលក្រោយពេលដែលឃើញ Tae យំ

«អូនកើតអី ហឹម??»រាងក្រាស់ប្រើម្រាមដៃមេជម្រះទឹកភ្នែកចេញពីថ្ពាល់រលោងនោះហើយអង្អែលដោយការថ្នាក់ថ្នម

«ខ្ញុំខ្លាច...ខ្ញុំខ្លាចថាថ្ងៃណាមួយខ្ញុំមិនអាចមកឃើញសមុទ្រស្រស់ស្អាតបែបនេះជាមួយនឹងបងទៀត» Tae

&quot;My Beloved Brother&quot;Where stories live. Discover now