"48"

421 23 0
                                    

Episode: 48 "បងនឹងមិនលើកលែងអោយអ្នកដែល យកអូនចេញពីបងទេ"

«លោកជាអ្នកណា?»Taeសម្លឹងមុខអ្នកម្ខាងទៀត ហាក់បីដូចជាមានចម្ងល់ចាក់ស្រេះពេញប្រដាប់គិតធ្វើអោយអ្នកដែលស្ដាប់ហើយគាំងស្ញេញនឹងប្រយោ គថា " លោកជាអ្នកណា" នឹងតែម្ដង

«Tae...នេះ Tae មិនស្គាល់ខ្ញុំទេហេស៎? ពួកយើងជិតស្និតគ្នាខ្លាំងណាស់ហេតុអីក៏ Tae មិនចាំខ្ញុំ?ខ្ញុំជា Kris ណា» Krisស្រវាក្រសោបដៃរាងតូចហើយនិយាយឡើងញាប់មាត់ឆ្មេរ

«Tae...Kris?? អូយ៎..អ្នកណាជា Tae ហើយអ្នកណាជា Kris»Taeដកដៃចេញពីអ្នកកម្លោះហើយ ងើបអង្គុយយឺតៗ

«Tae ម៉េចក៏ Tae ទៅជាបែបនេះ ពួកយើងធ្លាប់ ស្គាល់គ្នាណាឆាប់រកនឹកទៅមើល Tae»Kris នៅ តែមិនចុះញមហើយព្យាយាមទាញយកការចងចាំរបស់អ្នកម្ខាងទៀតមកវិញ

Tae នៅស្ងៀមទ្រឹងមួយកន្លែងសម្លឹងមុខ Kris យ៉ាងស្ងៀមស្ងាត់ដូចជាកំពុងសញ្ជឹងគិតអ្វីម្យ៉ាងអញ្ចឹង

«អូយ៎...ហឹក ឈឺក្បាល ហឹក ឈឺក្បាលណាស់» រូបភាពស្រពិចស្រពិលបែកព្រីពេញខួរក្បាលរាងតូចធ្វើអោយម្ចាស់រាងកាយរហ័សលើកដៃក្ដោបក្បាលរបស់ខ្លួនហើយបង្ហូរទឹកភ្នែកចេញមកដោយសារទ្រាំ ទ្រជាមួយការឈឺចាប់មិនបាន

«Tae...គ្រូពេទ្យ..គ្រូពេទ្យមកបន្ទប់ 502 បន្តិចអោយឆាប់ឡើងអ្នកជម្ងឺមិនស្រួលហើយ»ពេលដែលឃើញរាងតូចទៅជាបែបនេះ Kris ក៏រហ័សចុចប៊ូតុងក្រហមដែលជាប់ជញ្ជាំងក្បែរគ្រែរាងតូចសម្រាកនោះកោះហៅគ្រូពេទ្យអោយមកពិនិត្យមើលរាងតូច

«ឈឺ ហឹក ហឹក ឈឺក្បាលណាស់ ហឹក លោកជួយខ្ញុំផង»Taeស្រវេស្រវាចាប់ដៃ Kris ឡើងណែនក្ដន់ ហើយសម្រក់ទឹកភ្នែកចេញមកជារឿយៗ

«ទ្រាំសិន Tae ពេទ្យមកដល់ឥឡូវហើយ»រាងក្រាស់ចាប់ក្រសោបអោបរាងតូចជាប់ខ្លួនដើម្បីកុំអោយគេរើបម្រាស់តទៅទៀតតែអ្នកណាទៅដឹងថាគេឈឺក្បាលដល់ថ្នាក់នៅមិនស្ងៀមបែបនេះគេនៅ តែរើមិនឈប់ធ្វើអោយពិបាកដល់ Kris ដែល ព្យាយាមទប់ខ្លួនរាងតូច

ក្រាក«ទ្វារបន្ទប់សម្រាកព្យាបាលក៏បើកឡើង Doctor ធំនិងគិលានុបដ្ឋាយិការដែលតែងតែមកពិនិត្យមើលអាការៈរាងតូចរាល់លើកនោះក៏ចូលមក ដល់ជាមួយនឹងឧបករណ៍ពេទ្យជាប់ដៃ»

"My Beloved Brother"Where stories live. Discover now