"គេមិនមែនជាមនុស្សអាក្រក់"

446 27 0
                                    

Ep.56

          ក្រោយពីបញ្ចប់សង្រ្គាមស្នេហ៍ហើយរួចរាល់រាងតូចក៏សន្លប់ក្រោមទ្រូងរាងក្រាស់ឈឹងលែងដឹង ខ្លួនអីទាំងអស់ព្រោះតែអស់កម្លាំងខ្លាំងពេក ឯ Jimin យកក្រដាសមកជូតសម្អាតកាកសំណល់ដែលមាន នៅលើខ្លួនគេនិងនៅលើខ្លួនរាងតូចហើយរួចរាល់ទើបគេស្លៀកពាក់វិញដោយមិនភ្លេចរៀបចំខ្លួនអោយរាងតូចឡើងវិញ

«សឺត...បងស្រលាញ់អូនណាស់ដឹងទេ?»នាយលើក ដៃវែកសក់ដែលបាំងថ្ងាសរាងតូចនោះចេញហើយអោនថើបថ្ងាសគេមួយខ្សឺត

«ទោះពេលនេះអូនមិនចងចាំអ្វីបងស្មគ្រ័ចិត្តនៅក្បែរនិងមើលថែអូន បងនឹងបំពេញតួនាទីជាសង្សារអូនមិនធ្វើខ្លួនចោរម្សៀតដូចមុនទេណា Tae»គេហាស្ដីឡើងម្នាក់ឯងទាំងកែវភ្នែកសម្លឹងមុខអ្នកដែលគេង លក់ឥតដឹងអីនោះមិនដកភ្នែកទៅណា

Jimin អង្គុយសម្លឹងមុខដ៏ស្រស់ស្អាតនោះមួយសន្ទុះធំទើបសម្រេចចិត្តដាក់ខ្លួនគេងព្រោះគេក៏ រាងល្វើយបន្តិចដែរណាមួយនៅឈឺមុខរបួសនឹងស្មាទៀតទើបធ្វើអោយគេកាន់តែអស់កម្លាំង។ដំណើរ នៅលើអាកាសចេះតែឆ្ពោះទៅមុខមិនឈប់រំកិលទៅតាមថេរវេលាដែលវិលជុំនោះ...

[SKIP]

<Min's Villa>

តាំងពីចុះសម្រុងនឹងគ្នាវិញហើយនាងតូច Kendy ក៏ត្រូវអនាគតស្វាមីរបស់នាងនាំមករស់នៅ ភូមិគ្រឹះគ្រួសារគេឯរឿងគ្រប់យ៉ាងថាដែលពួកគេ សម្រុះសម្រួលគ្នាវិញនោះប៉ាម៉ាក់ទាំងសងខាងក៏បាន ដឹងលឺអស់ដែរ ដំណឹងនេះកាន់តែធ្វើអោយពួកគាត់ សប្បាយចិត្តដោយសារតែកូនៗត្រូវរ៉ូវគ្នាវិញសំខាន់ Ken នៅមានសាច់ឈាមបន្តពូជពង្សវង្សត្រកូលក្នុងផ្ទៃនាងទៀតបានជាធ្វើអោយពួកគាត់សប្បាយចិត្តមួយកម្រិតថែមទៀត។ ពីរមួយថ្ងៃទៅមួយថ្ងៃនាងតូចកាន់តែបែកសាច់ជាងមុនហើយក៏ឧស្សាហ៍ឈឺនេះឈឺនោះដែរដែលជាហេតុធ្វើអោយប៉ាៗវ័យក្មេងកាន់ តែព្រួយបារម្ភហើយនៅមើលថែប្រពន្ធឥតទៅណា សោះសម្បីតែក្រុមហ៊ុនក៏លែងចង់ទៅដែរព្រោះតែ ចង់បំពេញតួនាទីជាប្ដីល្អនិងប៉ាល្អ នាងតូចរាល់ថ្ងៃរស់ នៅក្នុងគ្រួសារត្រកូល Min ប្រៀបដូចជាព្រះនាងព្រោះមិនថាទៅណាមកណានៅកន្លែងណាទេគឺ Yoongi តាមគ្រប់ពេលអ្វីដែលសំខាន់គេមិនអោយនាងធ្វើអ្វីទាំងអស់ក្រៅពីដេកហើយញ៊ាំតែប៉ុណ្ណឹងគេថ្នាក់ថ្នមនាងដូចមាសពេជ្រកែវកងអញ្ចឹងដូច្នះហើយ មិនបាច់ឆ្ងល់ទេថាហេតុអីរាល់ថ្ងៃនេះនាងរស់នៅ មានក្ដីសុខពេញទំហឹងព្រោះបានអនាគតប៉ាម៉ាក់ក្មេងនិងអនាគតប្ដីយល់ចិត្តខ្លាំងបំផុត

&quot;My Beloved Brother&quot;Where stories live. Discover now