"វិធានការចាប់ស្ដេចជំនួញ"

705 55 0
                                    

Ep.4

ព្រឹកព្រលឹមស្រាងៗរាងតូចបើកភ្នែកសន្សឹមទទួល យកថ្ងៃថ្មីដោយសារតែសម្លេងនាឡិកាឆ្គួតយ៎នោះរោទិ៍ឡើងខ្ទរបន្ទប់ដាស់ដំណេករបស់រាងតូច

«ហឹម..ភ្លេចគិតថាបង Min គាត់មិនញាំអាហារដែល យើងធ្វើទេអញ្ចឹងដេកត»រាងតូចលូកដៃទៅបិទនាឡិ កាអោយវាឈប់រោទិ៍រំខានខួរក្បាលគេពេលនេះគេត្រូវដេកយកកម្លាំងធ្វើការ

តុក តុក«បិទភ្នែកគេងមិនទាន់បានជិតស្រួលបួលផងក៏ត្រូវមកភ្ញាក់ដោយសារអាសម្លេងគោះទ្វារនឹង ទៀត»

«អាចង្រៃយ៍ណាក៏គ្មានការងារធ្វើទាំងព្រលឹមបែប នេះមិនយល់ពីមនុស្សកំពុងតែដេកពួនទេឬ?»Tae ស្ទុះងើបអង្គុយធ្វើមុខក្រញូវមុននឹងរអ៊ូដោយមិនដឹងថាអ្នកខាងក្រៅជាអ្នកណា

តុក តុក«សម្លេងគោះទ្វារកាន់តែលឺទៅៗធ្វើអោយរាងតូចកាន់តែខ្ញាល់រួចក៏ស្ទុះចុះពីគ្រែកញ្ឆក់ទ្វារបើក»

«ឯងត្រចៀកថ្លង់ឬយ៉ាងម៉េចបានយើងខំគោះចង់បាក់ ដៃហើយមិនមកបើកទ្វារ»បន្ទាប់ពីបើកទ្វារហើយរាងតូចក៏ទទួលបានពាក្យសម្ដីគ្រោធគ្រាតពីបងប្រុសគេតែម្ដង ថ្ងៃថ្មីមកដល់មិនដែលបានរស់ស្រួលដូចគេឡើយ

«មុននេះខ្ញុំជេរបងប្រុសឬ?»Taeនឹកអស់សំណើចក្នុង ចិត្តស្វាងដូចគេយកទឹកជះកណ្ដាលមុខក្រោយពីឃើញបងប្រុសគេឈរនៅចំពោះមុខគេ

«យើងកំពុងតែនិយាយជាមួយមនុស្សគមែនទេ
នៀក?»អ្នកកម្លោះចងចិញ្ចើមសម្លក់រាងតូចនេះគេខំនិយាយឯអ្នកម្ខាងទៀតហាក់នៅនឹងធឹងមិនកម្រើកឬហើបមាត់សោះតែគេក៏លួចចាប់អារម្មណ៍នឹងរូបរាង របស់រាងតូចពេលភ្ញាក់ពីគេងដែរ មនុស្សស្អាតទោះពេលដេកដើរឈរអង្គុយក៏ឃើញស្អាតដែរ

«បងមកគោះទ្វារខ្ញុំទាំងព្រឹកមានការអីមែនទេ?»Tae សួរទៅកាន់អ្នកជាបងយ៉ាងគួរសម

«នេះឯងដេកជំទិតគ្មានគិតចុះទៅធ្វើម្ហូបសុីទេឬ?»Jimin

«អៅ...បងក្ដៅខ្លួនឬអត់នៀក មើលសុំស្ទាបបន្តិច» រាងតូចនិយាយហើយប្រហើនលូកដៃស្ទាបថ្ងាសអ្នកជាបង

ផាច់«Jiminវាយដៃរាងតូចបន្តិច នេះប្រហើនណាស់ហ៊ានដល់ថ្នាក់លូកដៃមកស្ទាបថ្ងាសគេទាំងគ្មានការ អនុញ្ញាត»

"My Beloved Brother"Where stories live. Discover now