"ស្រលាញ់អាម្សៀតនោះណាស់ឬ?"

495 33 0
                                    

Ep.55, Warning: 18+

<3 hours later>

        រំលងផុតទៅបីម៉ោងក្រោយពីនៅសម្ងំបំពេញ ការងារនៅកាសុីណូហើយរួចរាល់នាយ Kris ក៏បានធ្វើដំណើរមកដល់ភូមិគ្រឹះវិញទាំងញញឹមញញែមព្រោះគេអាចបង្ហើយការងារហើយពីភ្លឺចូលផ្ទះបានលឿនជាងរាល់ដងដែលជាហេតុធ្វើអោយគេសប្បា យចិត្តណាមួយគិតថាអាចមានពេលនៅជាមួយនឹងរាងតូចបានយូរ

<Kris's Villa>

        គ្រាន់តែដើរចូលមកដល់ខាងក្នុងភូមិគ្រឹះភ្លាមបម្រើស្រីគ្រប់រូបដែលធ្វើការងារនៅទីនេះរហ័សអោនគំនាប់ដាក់គេដែលមានឋានៈជាចៅហ្វាយ

«Tae មកវិញឬនៅ?»Kris ហាស្ដីឡើងសួរខ្យល់ អាកាសរងចាំបម្រើទាំងនោះឆ្លើយ

«នៅទេចៅហ្វាយ ខ្ញុំមិនទាន់ឃើញមកវិញទេ»បម្រើស្រីម្នាក់ក្នុងចំណោមបម្រើស្រីទាំងអស់ដែលប្រចាំ ការនៅភូមិគ្រឹះនេះបានឆ្លើយតបទៅកាន់អ្នកជាចៅ ហ្វាយយ៉ាងគួរសម

«ហាស៎...នេះទៅច្រើនម៉ោងហើយនៅមិនទាន់មក ទៀតហេស៎?»ចម្លើយនាងបានធ្វើអោយនាយភ្ញាក់ ផ្អើលជាខ្លាំងព្រោះតាមដឹង Tae បានទៅផ្សារតាំង ម៉ោង 9 ជាងឥឡូវម៉ោងជិត 2 ហើយនៅមិនទាន់មក វិញទៀតហេស៎

«ចាស៎គឺនៅទេចៅហ្វាយ»

«ពុទ្ធោអើយ!!! ចំមែនហើយ»រាងក្រាស់លើកដៃជ្រោងសក់ឡើងលើមុននឹងដើរចេញទៅខាងក្រៅភូមិគ្រឹះរកមើលអ្នកដែលបើកឡានជូនរាងតូចទៅផ្សារកាលពីព្រឹកមិញ

         Kris ដើរចេញពីភូមិគ្រឹះសម្ដៅទៅរករោងដាក់ឡានដើម្បីរកមើលកូនចៅខ្លួន

«នេះ Tae មិនទាន់មកវិញទៀតហេស៎?»ទៅដល់រោងឡានភ្លាមនាយក៏សួរទៅកាន់តៃកុងឡានដែល បើកឡានជូន Tae ទៅផ្សារកាលពីព្រឹកមិញ

«នៅទេទានខ្ញុំមិនទាន់ឃើញអ្នកប្រុតូចខលមកហៅអោយទៅយកទេថ្មើរនេះហើយ ពេលនេះខ្ញុំរៀបនឹង ទៅរកគាត់នៅផ្សារ»

«ហើយចុះព្រឹកមិញឯងមិនព្រមដើរផ្សារជាមួយ Tae ហេតុអីក៏បណ្ដោយអោយគេដើរផ្សារម្នាក់ឯងបែប នេះ?»Kris

«គឺខ្ញុំចង់ដើរតាមអ្នកប្រុស Tae ដែរប៉ុន្តែគាត់មិនអោយខ្ញុំតាម គាត់អោយខ្ញុំមកផ្ទះវិញហើយប្រាប់ថា ចាំពេលគាត់ទិញឥវ៉ាន់ហើយរួចរាល់គាត់នឹងខលមកតែមកទល់ពេលនេះសម្បីតែផ្ញើសារបន្តិចក៏គ្មានដែរទាន»

&quot;My Beloved Brother&quot;Where stories live. Discover now