លុយសំខាន់បំផុត

2.7K 131 7
                                    

ផាំង....................

សម្លេងគោះតុចេញពីបន្ទប់របស់អ្នកគ្រប់គ្រងនៃផលិតកម្ម SB ហើយក៏មានសម្លេងស្រែកខ្លាំងៗ ដូចជាខឹងសម្បាចឹង

ផលិតកម្ម SB ជាផលិតកម្មដែលប្រជុំទៅដោយតារាថ្មីៗនិង តារាដែលចង់ស្ដារកេរ្តិ៍ឈ្មោះឡើងវិញ

"លោកនិយាយស្អី!!ផ្អាកការងារមែនទេ!?ដេញខ្ញុំចេញតែម្ដងទៅ!!"

សម្លេងចេញពីបបូរមាត់ផ្កាឈូកស្ដើង ដែលកំពុងញ័រតតាត់ព្រោះតែខឹងខ្លាំងពេក ភ្នែកដែលសឹងតែមើលឃើញភ្លើងចេញពីខាងក្នុងមួយគូរធ្វើឲ្យគ្មានអ្នកហ៊ានសម្លឹងមើលទៅគាត់ ដៃជើងតូចៗ នឹងការឈរមួយជំហរធ្វើឲ្យដឹងថាគាត់មិនមែនទាបទេតែក៏មិនសូវខ្ពស់ដែរ

បុរសវ័យរាងចំណាស់ដែលជាអ្នកគ្រប់គ្រង គាត់មានរឹកពារ ស្ងប់ស្ងាត់ល្អណាស់មិនបានខឹងឬច្រឡោតទៅវិញទេថែមទាំងនិយាយទៅវិញដោយពាក្យផ្អែមល្ហែមទៀត

"Zhan!! ខ្ញុំយល់ពីអារម្មណ៍ឯង!!វិស័យមួយនេះមិនងាយបានជោគជ័យទេឯងគួរយល់ពីខ្ញុំវិញផង!!Zhu zhi នាងដាក់ពាក្យប្ដឹងឯងហើយ នេះខ្ញុំយល់ដល់លោកប៉ារបស់ឯងទេ មិនចឹងខ្ញុំអាចចាប់ឯងដាក់គុកបាន!!"

Xaio Zhan អង្គុយចុះយកដៃជ្រោងសក់ទន់រលោង ដែលធ្លាក់មកក្រោមដោយសារគាត់អោនមុខចុះ ហើយនិយាយដោយសម្លេងស្អក

"ខ្ញុំគ្រាន់តែចង់ជួយនាងតែប៉ុណ្ណោះ!!នាងត្រូវគេបំពានតែបែរជាប្ដឹងខ្ញុំជាជំនួយការនាងដែលបានទាមទារយុត្តិធម៌ទៅវិញ ហើយនៅថាខ្ញុំបរិហាកេរ្ត៏ទៀត!!ចង្រៃពិតមែន!!"

អ្នកគ្រប់គ្រងអាចយល់អារម្មណ៍គាត់តែច្បាប់ចែងមកហើយគាត់ក៏ដោះស្រាយជាមួយប៉ូលិសហើយដែលតែបើទុកក្មេងប្រុសនេះក៏មិនបានការអី មានតែឲ្យគេសម្រាករហូតពាក្យចចាមអារ៉ាមស្ងាត់សិន ណាមួយបើប៉ាគេដឹងរឿងនេះប្រាកដជាមកបាញ់គាត់កណ្ដាលវាលមិនខានទេ

អ្នកគ្រប់គ្រងអង្អែលស្មា Xaio Zhan តិចៗ ហើយនិយាយលួងលោមមុននឹងដេញគាត់ចេញ

"ខ្ញុំសង្ឃឹមថាឯងរកបានអ្នកថ្មីល្អជាងនាង!!តារាសម្ដែងនៅមានច្រើនណាស់ផលិតកម្មក៏មានច្រើនដែល!!"

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now