ភ្ញាក់ផ្អើល

590 63 1
                                    

"ស្អីគេ?? នេះឯងធ្វើដាក់ពួកនាងថ្នាក់ហ្នឹង??"

Li dong ស្រែកដោយការភ្ញាក់ផ្អើលពេលដែលគាត់បានអានព័ត៌មានដែលចុះផ្សាយពី Soly និង Savlan ហើយ។ Yang Zi ទំពាសាច់អាំងផងប្រឹងទប់សំណើចផង ហើយក៏និយាយទៅកាន់មិត្តដោយសាច់នៅពេញមាត់

"ខ្ញុំគិតថានាងប្រាកដជាមកសងសឹកឯងមិនខានទេ!! យ៉ាងណានាងជាសង្សារចាស់ឯងដែរ កុំលេងសាហាវពេកអី!!"

"កុំមកបន្ទោសយើង!! យើងគ្រាន់តែនិយាយចាក់បន្តិចសោះពួកនាងវៃគ្នាដូចឆ្កែពេញហ្នឹង !!"

Yang Zi សើចក្រវីក្បាល មិត្តម្នាក់នេះមិនដែលទទួលកំហុសម្ដងណាសោះ។ គ្រប់យ៉ាងដែលគាត់ធ្វើតែងតែត្រូវ

"ថ្ងៃនេះអ្នកទាំងពីរមិនចំណាយពេលជាមួយប្ដីទេមែនទេ??"

សំណួររបស់ Li dong ទាក់ទាញកែវភ្នែកដែលសម្លក់បែបចង់សម្លាប់បំបិទមាត់ហើយ និងសម្លេងដែលស្ដាប់ហើយអាចបេះដូងលេងដើរ

"អ្នកណាជាប្ដី??"

"អ្នកណាជាប្រពន្ធ???"

និយាយត្រូវគ្នាល្អណាស់ Li dong លេបទឹកមាត់ក្អឹក ហើយប្រញាប់រកផ្លូវរត់សិនក្រែងលោរស់មិនដល់ស្អែក

"ខ្ញុំ...ខ្ញុំទៅយកភេសជ្ជៈមកសិនមើលទៅពួកឯងស្រេកទឹកហើយ!!"

និយាយហើយក៏រត់ចេញទៅភ្លាម ព្រោះថាពីរអ្នកនេះគួរឲ្យខ្លាចពិតមែន។ Xiao Zhan ងាកមករក Yang Zi វិញហើយពួកគេស្រាប់តែផ្លាស់ប្តូទឹកមុខភ្លាមៗ

"Deng lun ជាប់ចូលរួមកម្មវិធីជួបជុំរបស់តារា"

Xiao zhan ងក់ក្បាលពេលដែល Yang Zi ឆ្លើយទាំងគ្មានអ្នកសួរ តែ Yibo ក៏ដូចគ្នាដែរពួកគេចូលរួមកម្មវិធីតែមួយ។

ងាកមកមើលកម្មវិធីវិញជួបជុំឯណះវិញ កាលពីមុនធ្លាប់មានតែគ្នាពីរអ្នកតែឥឡូវថែមសមាជិកពីរអ្នកទៀតហើយ។ Yibo និង Deng Lun និយាយគ្នាមិនដែលចប់រឿង ហើយមានLu Han និង Aria ដែលឈរស្ងប់ស្ងាត់ក្បែរនោះព្រោះតែត្រូវបានបុរសទាំងពីរប្រងើយកន្តើយ។

ភ្លាមនោះដែរមិនដឹងជាតារាសម្ដែងមកពីឋានណាទេមកប្រជ្រៀត Yibo និងចូលមកនិយាយជាមួយ Deng lun និង Aria 

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now