អ្នកដទៃ

654 63 1
                                    

បឹប.....

Deng Lun បិទទ្វារឡាននឹងហុចអាវធំទៅឲ្យ មេការ Nei តាមទម្លាប់ គាត់ក៏ចាប់អារម្មណ៍ថាឡានប្រពន្ធនៅទីនេះ នាងប្រាកដជាមកវិញហើយទើបសួរមេកាបញ្ជាក់សិន

"លោកស្រីរបស់មេការនៅឯណា!!"

"បាទ.... លោកស្រីគឺនៅក្នុងសួនច្បារ!!លោកស្រីមើលទៅមិនដូចពេលដែលចេញទៅពីព្រឹកទេ គាត់ដូចជាសប្បាយចិត្តជាងមុនបន្តិច!!"

Deng Lun ងក់ក្បាលតប ពេលដែលលឺបែបនោះគាត់ក៏ធូរចិត្តគ្រាន់ តែក៏មិនភ្លេចសួរពីក្មួយស្រីសម្លាញ់

"ចុះ Ping ping!??"

"អ្នកនាងតូចគឺនៅធ្វើកិច្ចការសាលាក្នុងបន្ទប់!! លោកប្រុសត្រូវការញ៉ាំអាហារពេលនេះទេខ្ញុំនឹងទៅរៀបចំ!!"

Deng Lun លើកដៃមើលនាឡិការ ទើបងើបមកងក់ក្បាលដាក់មេការ គាត់ថ្ងៃនេះមកវិញលឿនខុសធម្មតា ព្រោះរាល់ដងមកវិញតែងតែមេឃងងឹត តែដោយសារតែថ្ងៃស្អែកត្រូវទៅឆ្ងាយទើបគាត់ចង់មកសម្រាក

"Ok!! មេការជួយរៀបចំសម្លៀកបំពាក់សម្រាប់មួយសប្ដាហ៍ឲ្យខ្ញុំផង ព្រោះខ្ញុំត្រូវចេញទៅថតក្រៅក្រុង!!"

មេការ Nei អោនស្ដាប់បង្គាប់នឹងថយទៅធ្វើភារៈរបស់ខ្លួន។ deng lun ដើរចូលមកក្នុងសួនច្បារដែលគាត់ធ្វើឡើងសម្រាប់លំហែរខួរក្បាល តែគាត់មិនដែលមានពេលលំហែរទេ។ សួនច្បារមួយនេះគាត់ច្នៃដោយផ្ទាល់ដៃតែគាត់ចូលមកអង្គុយលេងបានតែពីរទៅបីដងប៉ុណ្ណោះ។ ដើរចុះដើរឡើងក៏មានអារម្មណ៍ថាវង្វេង។

"ឆុយ!??? ហើយដើរមួយល្ងាចហើយមិនដឹងថាខ្លួនឯងនៅទីណាទេនេះ!!"

គាត់សាកដើរម្ដងទៀត សួនតូចមួយសោះធ្វើដូចសួនវង្វេងចឹង ហើយពេលនេះគាត់នៅតែមិនដឹងថាខ្លួនឯងនៅច្រកណាដដែរ នឹកចង់មករកប្រពន្ធតែបែរជាមកជាប់ក្នុងសួនអត់អំពើទៅវិញ។

" Deng lun???"

Deng lun រហ័សងាកមើលតាមសម្លេងរបស់ Yang zi ដែលកំពុងអង្គុយយោលទោង នឹងទឹកមុខក្រៀមក្រោះនៅឡើយ ទើបគាត់ប្រញាប់ដើរទៅរក។
Yang zi មើលមកបុរសដែលឈរពេញកម្ពស់ចំពោះមុខដោយងឿងឆ្ងល់ ហើយក៏សួរទៅដោយសម្លេងស្រាល

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now