ហ្គេមមនុស្សធំ

720 59 5
                                    

ខ្យល់បក់រលកសមុទ្រមកបោកខ្ទប់នឹងច្រាំងលាន់លឺជាប់ប្រទាក់គ្នាជាមួយនឹងសម្លេងការជជែកគ្នានៃមនុស្សដែលដើរលំហែកាយនៅពេលរសៀល ហើយវាក៏កាន់តែអ៊ូអរនៅកន្លែងដែលមានលក់អាហារភេសជ្ជៈផ្សេងៗ។

Yibo អង្គុយធ្វើទឹកមុខស្ងប់ស្ងាត់ មើលទៅសមុទ្យដែរធំល្វឹងល្វើយ រហូតដល់ភ្លឹកភ្លេចថា Xiao Zhan កំពុងតែសម្លឹងមកគាត់ដោយងឿងឆ្ងល់

"បងមានអីក្នុងចិត្តមែនទេ??"

Yibo បែរមកញញឹមស្រាលដាក់និងឆ្លើយដោយសម្លេងទន់ភ្លន់

"គ្មានអ្វីទេ!! គ្រាន់តែខ្លាចថាមានអ្នកចំណាំបានតែប៉ុណ្ណោះ!!"

"លោកមិនបាច់ភ័យទេ ខ្ញុំនឹងការពារមិនឲ្យ Fan ផ្កាប់មុខលោកមករញ៉េរញ៉ៃទេ តាមសប្បាយចុះ!!"

Li dong និយាយផងនឹងដាក់សាច់អាំងចុះម្ដងមួយៗផង។

"សុខសប្បាយទេ Zhan Zhan!!"

គាត់ងាកមកសួរអ្នកដែលកំពុងតែធ្វើមុខមានក្ដីសុខ ទាំងដែរគាត់ដើរទាត់ខ្យល់មកមួយសប្ដាហ៍ហើយ

"មើលមកខ្ញុំដូចជាអ្នកពិបាកចិត្តទេ អាDong???"

មាត់និយាយតែដៃគាត់ទាញទូរស័ព្ទមកចុចផ្ញើលុយមួយចំនួនចូលទៅក្នុងគណនីរបស់ Li dong មើលតែមុខក៏ដឹងថាអត់លុយចាយដែរ។

"យើងដឹងថាឯងនៅដើរទាត់ខ្យល់នៅឡើយ!!!យើងឲ្យលុយឯងគ្រាន់តែមិនចង់ឲ្យ ឯងទៅកេងប្រវ័ញ្ចពី Yang zi ប៉ុណ្ណោះ!!"

Li dong ញញឹមតបនឹងអោនចុះដើម្បីជាការអរគុណយ៉ាងធំធេង

"បាទ!!ចៅហ្វាយ..... រីករាយជាមួយនឹងអាហាររបស់អ្នកទាំងពីរ!!"

Xiao zhan ក្រវីក្បាលតិចមុននឹងបក់ដៃឲ្យមិត្តចេញទៅ។ គ្រាន់តែLidong ដើរចេញទៅបាត់ Yibo ក៏ប្រញាប់សួរភ្លាម

"ហេតុអីអូនចាំបាច់ឲ្យលុយទៅគេដែរ??ក្រែងហាងមួយនេះជារបស់គេមិនចឹង??"

"មិនមែនទេ!! ហាងនេះជារបស់លោកពូ Li ទោះជាមើលទៅលក់ដាច់ពិតមែន តែគាត់នៅមានបន្ទុកជាច្រើនទៀតត្រូវចំណាយ ចំណែក Li dong ក៏មិនដែរប្រើប្រាស់លុយរបស់គាត់ដែរ គេតែងតែនៅក្រោមការឧបត្ថម្ភរបស់ខ្ញុំតែងពីរៀនមហាវិទ្យាល័យម៉្លេះ!!"

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now