ស្នាមថើបដំបូង💋

1.1K 85 4
                                    

ផាំង!!ផាំង!!

សម្លេងទះទ្វារដូចជាចង់របើកទ្វាទៅហើយជាមួយនឹងសម្លេងស្រែកដូចដាក់ម៉េក្រូ របស់ Yang Zi ហៅ Xaio Zhan ដែលកំពុងដេកដូចគេចាក់ថ្នាំសន្លប់

"Xaio Zhan!!!ឯងងាប់ឬនៅ!!!មិនចង់បានលុយទេមែនទេ!?បើនៅតែដេកស្ពឹកដូចឯងកាលបានមានលុយដូចគេទេ!!"

សម្លេងក្មេងស្រី20 ឆ្នាំតែបែរជារអ៊ូរទាំដូចជាម៉ែចឹង វារំខានក្មេងប្រុសដែលដេកដូចសន្លប់នោះឲ្យភ្ញាក់ឡើងទាំងអារម្មណ៍មួម៉ៅ

"យើងដឹងហើយ!!!មករអ៊ូស្អីទាំងព្រឹកនេះ!?"

"រៀបចំខ្លួនឲ្យលឿនទៅ!!មេការ Li ចាំកន្លះម៉ោងហើយ !!"

Yang Zi ស្រែកស្អកកហើយក៏ចុះមកក្រោមមកមើលលោក Li វិញ នាងជាក្មេងរាក់ទាក់តែក៏មិនស្លូតប៉ុន្មាន ដែលអ្នកដែលដឹងអត្តសញ្ញាណនាងមិនសូវជាហ៊ានស្និទ្ធស្នាលប៉ុន្មានទេ

Man li ញញឹមទាំងមិនសមដាក់ក្មេងស្រី តែមិនហ៊ាននិយាយអីមួយម៉ាត់ទេ Yang Zi ក៏សម្រេចចិត្តបង្កើតប្រយោគមុន

"មេការ Li សុខសប្បាយទេមែនទេ!!"

"សុខ...សុខធម្មតាទេអ្នកនាង!"

សម្លេងញ័ររបស់មេការLi បញ្ជាក់ថាគាត់មិនចង់និយាយអ្វីជាមួយនាងទេ តែវាជាចារឹកកូនក្មេងរបស់នាងដែលរឹតតែចង់បំភ័យគាត់ថែម

Yang Zi ភ្លាមៗ ក៏ចូលទៅអង្គុយជិតគាត់ហើយ ចាប់ដៃគាត់់ទៀត

"មេការ Li ....នឹកខ្ញុំដែរទេ!?"

មេការ Li គាត់ដូចជាឃើញនរគនៅជិតគាត់ហើយ អ្នកណាក៏ដឹងថាលោកម្ចាស់ Yang ស្រឡាញ់កូនស្រីសឹងស្លាប់ហើយក៏មានកូនស្រីតែមួយគត់ទៀត

Man li ព្យាយាមដកដៃចេញតែនាងកាន់តែច្របាច់ដៃថែម

"អ្នកនាងកុំចឹងអី!!!ខ្ញុំមិនចង់ស្លាប់ទេ!!"

សម្លេងបែបអង្វរកកាន់តែធ្វើឲ្យនាងពេញចិត្តថែមទាំងលោមុខទៅជិតទៀត

"Yang Zi !!!!អ្នកនាងកំពុងតែធ្វើឲ្យមនុស្សរបស់ខ្ញុំមានបញ្ហាហើយ"

សម្លេងដាស់តឿនចេញពីមុខកាំជណ្តើរ!!គ្មានអ្នកណាក្រៅពីក្មេងប្រុសគួរឲ្យស្រឡាញ់របស់យើងទេ

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Dove le storie prendono vita. Scoprilo ora