ខ្ញុំអាចទទួលយកបានទាំងប្រុសទាំងស្រី

1K 91 0
                                    

ងឺត.....

សម្លេងចាប់ហ្វ្រាំងឡានពណ៌ខៀវដែលគ្រប់គ្នាសម្គាល់ថាជាឡានរបស់ Yibo ហើយក៏មានអ្នកគាំទ្រនៅមុខអគារច្រើនដែរ ភ្លាមនោះដែរសន្តិសុខក៏មកជួយឃាត់អ្នកគាំទ្រភ្លាម

"5km/10mn ទាន់ទេបាទ!!"

Xaio Zhan និយាយឌឺទៅ Yibo ដែលគាត់ជិះឡានលឿនដូចព្យុះសំណាងហើយប៉ូលិសមិនដេញតាម

Yibo សង្កត់ទ្វាឡានដៃម្ខាងនឹងហក់ក្រឡងទ្វាចេញទៅ

"អេ!!! ឈប់ព្យាយាមធ្វើឲ្យគេចាប់អារម្មណ៍ទៅ!!គ្រាន់តែបើកទ្វារឡានធម្មតាទៅបានហើយ!"

Xaio Zhan រអ៊ូរពីក្រោយ Yibo និងយកឡានទៅចតនៅកន្លែងត្រឹមត្រូវ

"អូ!!មិនស្មានថាបានជួបក្មេងជំនួយការនៅម្ដុំនេះសោះ!!"

សម្លេងដែលរំខានប្រសាទពីមុនមកក៏បន្លឺម្ដងទៀតនៅពេលដែល Xaio Zhan ដើរទៅស្ទីឌីយូ

"អ្នកនាង Zhu zhi មានការអ្វីជាមួយខ្ញុំមែនទេបាទ!!"

Zhu zhi ជាតារាមុនដែលប្ដឹងគាត់នឹងហើយ

"Zhan !!ខ្ញុំឡើងខ្ពស់ដល់ទីនេះហើយនៅជួបមនុស្សដូចជាឯងទៀត!!"

Xaio Zhan ដកដង្ហើមធំហើយដើរទៅជិតព្រមទាំងចាប់ដៃ Zhu zhi ទៅរុញផ្អឹបនឹងជញ្ជាំងហើយលើកចង្កាឡើង

"ហេតុអី!?មនុស្សថោកទាបដូចជាអ្នកនាងនៅឈរទីនេះនៅឡើយខ្ញុំក៏អាចឈរនៅទីនេះបានដូចគ្នា!!"

"ឯង....!!!"

Zhu zhi ព្យាយាមរើតែកម្លាំងនាងម៉េចនឹងប្រៀបនឹងកម្លាំងប្រុសបានទៅ Xaio Zhan លោមុខទៅជិតត្រចៀកនឹងនិយាយតិចៗ

"អ្នកនាងដឹងហើយថាខ្ញុំអាចទទួលយកបានទាំងប្រុសទាំងស្រី!!ប្រយ័ត្នខ្លួនបន្តិចទៅបើជួបខ្ញុំម្នាក់ឯងទៀត!!មនុស្សគេស៊ីហើយដូចជាអ្នកនាង ខ្ញុំមិនបាច់ក្រែងចិត្តទេ!!"

Xaio Zhan និយាយហើយក៏ចាប់ដៃ Zhu zhi បោះទៅម្ខាងបណ្ដាលឲ្យដួល ហើយគាត់ក៏មិនភ័យខ្លាចអីដែរបែរជាដើរចេញទៅគ្មានខ្វល់ពីអ្នកដួលដែរខឹងសឹងតែកើតឆ្កួត

Xaio Zhan មិនដែលមកស្ទីឌីយូនេះសូម្បីតែម្តងគាត់ចំណាយពេល អស់ឡើងកន្លះម៉ោងទម្រាំតែរកកន្លែង Yibo ថតឃើញ វង្វេងសឹងតែពេញក្រុមហ៊ុន

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now