ការស្វាគមន៍

781 67 0
                                    

"ថាម៉េច!? ឯងនៅផ្ទះជាមួយគេហ្អេ!?"

សម្លេងក្មេងស្រីនៅក្នុងផ្ទះបាយនិយាយភ្ញាក់ផ្អើលដូចជាឃើញខ្មោចចឹង

(មែនហើយ!!យ៉ាងណាជួយរៀបចំឥវ៉ាន់យកមកឲ្យយើងផងចាំយើងផ្ញើរអាស័យដ្ឋានឲ្យ)

Yang Zi កំពុងតែលើកអកទឹកដោះគោហើយក៏ឈ្លៀតនិយាយទូរស័ព្ទជាមួយ Xiao Zhan ដែលបើក speaker ទូរស័ព្ទចោលដាក់លើតុ

"ដឹងហើយៗ!! និយាយចឹងនៅជាមួយគេពេញមួយថ្ងៃនេះគេជាមនុស្សយ៉ាងម៉េចដែរ?"

(គេនោះហ្អេ!?? ក្ដៅដូចនរគ ត្រជាក់ដូចឋានសួគ៌!! មិនចម្លែកទេដែលក្មេងដើរតាមគេត្រូវដូរជាញេកញាប់ គេពិបាកនឹងស្មានចិត្តណាស់!!"

Yang Zi ញញឹមម្នាក់ឯងដូចមនុស្សមានក្ដីសុខតែមិនដឹងជាក្ដីសុខរឿងអី

"អេហ្អេ!? ហេតុអីខ្ញុំមានអារម្មណ៍ថាមានមនុស្សកំពុងតែលួចញញឹមពីក្រោយប្រយោគទាំងនេះ!?"

Yang Zi និង Xiao Zhan រាប់អានគ្នាតាំងពីតូចរហូតមកគ្រាន់តែលឺសម្លេងរបស់មិត្តក៏ទាយដឹងថាស្ថានភាពមិត្តយ៉ាងម៉េច។ វាដូចជា Yang Zi និយាយពិតមែនពេលនេះគាត់កំពុងឈរមាត់បង្អួចញញឹមស្ទាបមាត់ខ្លួនឯងពេលដែលរលឹកពីស្នាមថើបដំបូងរបស់គាត់កាលពីព្រឹកមិញ។ ពេលដែលត្រូវមិត្តចាប់បាបមុខក្រហមភ្លាម

"ឆ្កួត!!!មានរឿងអីត្រូវញញឹមនឹងគេនោះ!! មនុស្សដូចជាគេមិនអាចធ្វើឲ្យខ្ញុំដេកស្រមៃទេ!!"

(Zhan !! កុំប្រាប់ណាថាមិនទាន់កាត់ចិត្តពីនាយ roki មិនទាន់បាន!!)

Xiao Zhan ស្ងប់ស្ងាត់បន្តិច ពេលដែលលឺឈ្មោះប្រុសម្នាក់នេះ តែយ៉ាងណាមិត្តកំពុងតែចាំការឆ្លើយតបកុំទាន់មក drama អតីតកាលពេលនេះអី

"កុំរំលឹកពីគេអី!! ឮឈ្មោះអាឆ្កែឈ្មោលនោះពេលណាចង់តែយកមកចាប់ដាក់ច្រវ៉ាក់ទេ!!"

(ហាហាហា!! ពេលដែលឯងស្ងាត់យើងភ័យណាស់អម្បាញ់មិញ....តែពេលនេះ Xiao Zhan របស់ខ្ញុំមកវិញហើយតើ!!"

សម្លេងសើចសប្បាយរបស់មិត្តក៏អាចឲ្យគាត់ស្ងប់ដែរសំណាងហើយដែរគាត់និយាយគ្នាតាមទូរស័ព្ទបើមិនចឹងនាងប្រាកដជាចាប់បានដោយសារតែទឹកមុខគាត់មិនខាន។

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now