គ្រុនក្ដៅ

669 65 0
                                    

Saii អង្គុយច្រត់ចង្កាស្ងាបជារឿយៗ មើលចៅហ្វាយខ្លួនដើរទៅដើរមកពេញបន្ទប់ទទួលភ្ញៀវ អាការគាត់ប្រែជាខឹងសម្បារតាំងពីមកដល់ផ្ទះវិញមិនឃើញ Xiao Zhan ម៉្លេះ។ ទឹកមុខនៅមិនស្ងប់ ខ្លួននៅមិនសុខ យូរម្ដងមើលនាឡិកា ហើយយូរៗម្ដងមើលទៅទ្វា បន្តមកជាងកន្លះម៉ោងហើយតែយូរដូចបីថ្ងៃចឹង។ សកម្មភាពបែបមិនមែនខឹងទេបារម្ភច្រើនជាង

"ខ្ញុំថាចៅហ្វាយទៅសម្រាកទៅទុកឲ្យខ្ញុំចាំវាក៏បានដែរ!!"

Yibo ងាកមកសម្លក់ Saii ហើយដកដង្ហើមធំ

"ចាំបន្តិចសិនទៅ!"

ក្រាក....

សម្លេងបើកទ្វារបន្លឺឡើង Yibo ក៏ស្ទុះទៅអង្គុយនៅកៅអីភ្លាមធ្វើដូចជាធម្មតា ទាំងដែរអម្បាញ់មិញដើរឡើងវិលមុខ Saii អស់។ Xaio Zhan ដើរចូលមកក្នុងសភាពទទឹកជោកនឹងញ័រខ្លួន ដូចជាមាន់ត្រូវទឹក មាត់ស្លេកស្លាំងដូចជាសាកសពទៅហើយ

"ទើបតែមកពីណា!??ស្មើនេះហើយទើបមកដល់??"

Yibo ព្យាយាមនិយាយគំរោះគំរើយ ទៅកាន់ Xiao Zhan ដែលកំពុងដោះស្បែកជើងប៉ាតាពាក់ស្បែកជើងនៅផ្ទះហើយងើយមកនិយាយជាមួយ Yibo

"ខ្ញុំ....."

ប្រយោគបន្ទាប់ត្រូវបានឈប់ពេលដែលគាត់អោនចុះតែមានសភាពវិលមុខខ្លាំង ដួលទៅលើរង្វង់ដៃ Yibo ដែលគាត់រត់មករក Xiao Zhan អម្បាញ់មិញយ៉ាងលឿន Saii នេះភ្លឹកសឹងមើលមិនទាន់

"Xiao zhan !??? Saii ហៅគ្រូពេទ្យមក!!"

Saii ប្រញាប់ស្ដាប់តាមចៅហ្វាយខណៈពេល Yibo លើកបី Xiao Zhan ឡើងទៅបន្ទប់។ ដោយសារតែខ្លួន Xiao Zhan ទទឹកនិងត្រជាក់ខ្លាំងទើបគាត់យកទៅបន្ទប់ទឹកសិនទម្រាំតែគ្រូពេទ្យមកដល់គួរតែត្រាំទឹកក្ដៅសិន។ គាត់រៀបចំទឹកក្ដៅហើយក៏ងាកមកមើលមនុស្សដែលកំពុងរវើរវាយអង្គុយអោបខ្លួនរងារ។ Yibo ដកដង្ហើមធំ លើក Xiao Zhan ចូលក្នុងអាងទឹកទាំងសម្លៀកបំពាក់តែម្ដង។

"ហ៉ើយ....កុំរវើរវាយចេញពីអាងទឹកអោយសោះ!!ខ្ញុំទៅរកសម្លៀកបំពាក់មកផ្លាស់!!"

Yibo ដើរចេញទៅយូរបន្តិចទើបត្រឡប់មកវិញជាមួយនឹងឈុតដេកយប់និងខោក្នុងមួយផងដែរ តែមើលទៅ Xiao Zhan ស្ងៀមស្ងាត់ដូចសន្លប់មែនទែនហើយ។

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now