ពិធីមង្គលការ

678 63 2
                                    

បន្ទាប់ពីបានសម្រាកពីរថ្ងៃហើយ Xiao Zhan ត្រូវបាន Yang zi មកអង្វរខ្ចីខ្លួនបណ្ដើរចូលទៅក្នុង ពីធីរៀបការរបស់អគ្គនាយក Muzin និងបងជីដូនមួយកំពូលមាយារបស់នាង ទោះមិនចង់ទៅក៏ត្រូវតែទៅដែរ ព្រោះបើតាមចារឹកនាងគឺមិនមែនទៅអបអរទេបង្ករឿងច្បាស់ណាស់។ តាមពិតនាងអាចទៅជាមួយនឹងប្ដីនាងបានតែនាងមកសុំ Xiao Zhan ធ្វើជាគូរបណ្ដើរជាថ្នូរដើម្បីឲ្យមិត្តជួយចាត់ការមនុស្ស ចង្រៃអស់នោះតែប៉ុណ្ណោះ។

ពិធីរៀបអាពាហ៍ពិពាហ៍ធ្វើឡើងយ៉ាងធំដុំនៅក្នុងសណ្ឋាគារលំដាប់ ភ្ញៀវសុទ្ធតែមានតំណែងក្នុងសង្គម នៅក្នុងនោះផងដែរ Yibo និង Denglun ក៏ត្រូវបានទទួលសំបុត្រអញ្ជើញផងដែរហើយគ្រប់គ្នាកំពុងតែមើលមកគាត់ ព្រោះកម្រនឹងបានឃើញប្រុសពីរនេះចូលរួមពិធីគួរឲ្យធុញបែបនេះទេ។ តែតាមពិតពួកគាត់ណាត់គ្នាមកមើលរឿងថៃដែលសម្ដែងដោយប្រពន្ធគាត់ប៉ុណ្ណោះ។

កូនកម្លោះនិងកូនក្រមុំទទួលភ្ញៀវដោយទឹកមុខញញឹមធម្មតាតែចង់ប្រាប់ថាវាគ្រាន់តែសម្ដែងប៉ុណ្ណោះ។ វាស្ទើរតែពាក់កណ្ដាលកម្មវិធីទៅហើយតែនៅមិនទាន់ឃើញYang zi និង Xiao Zhan មកនៅឡើយ រហូតមកដល់ពេលនេះកូនក្រមុំនឹងកូនកម្លោះកំពុង តែនិយាយអំពីរឿងក្នុងចិត្តរបស់ពួកគេ វាស្ទើរតែកម្មវិធីរលូនទៅទាំងស្រុងហើយ តែងស្រាប់តែទ្វារបើកបង្ហាញនូវតួអង្គពិសេសដើរចូលមកដោយញញឹមអបអរ។

"សូមទោសផងដែលមកយឺត!!"

Yang zi បោះជំហានមួយៗទៅរក វេទិកាដោយមានXiao zhan ដើរតាមពីក្រោយ។ Feng ដឹងច្បាស់ណាស់ថានាងគ្មានបំណងល្អក៏ដើរចូលទៅឃាំងតែគ្រាន់តែដើរទៅដល់ ក៏ត្រូវស៊ីកំភ្លៀងបាត់ទៅហើយ។ feng យកដៃខ្ទប់មុខដែល Yang zi ទះអម្បាញ់មិញទោះជាវាមិនមែនជាដៃរបស់ Xiao Zhan តែវាមានអារម្មណ៍ថាឈឺជាង Xiao Zhan ទះទៅទៀត

"អ្នកទាំងអស់គ្នាមើលទៅ ស្រីម្នាក់នេះទះកំភ្លៀងខ្ញុំ!!"

នាងព្យាយាមស្រែកឲ្យលឺៗ ដោយមានបំណងចង់ឲ្យភ្ញៀវនៅក្នុងសាលទាំងអស់ងាកមកចាប់អារម្មណ៍ តែពេលដែលគ្រប់គ្នាងាកមកមើល yang zi នាងបានប្ដូរទឹកមុខជាគួរឲ្យអាណិតវិញបាត់ទៅហើយ

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់जहाँ कहानियाँ रहती हैं। अभी खोजें