សម្លៀកបំពាក់គូរ

737 60 0
                                    

Yibo អង្គុយមើលក្របស្គ្រីប រឿងអានក៏មិនអាន ប៉ះក៏មិនប៉ះនៅដាក់លើតុអង្គុយសម្លឹងមួយថ្ងៃហើយ។ Saii ទើបតែដើរមកពីខាងក្រៅឃើញចៅហ្វាយខ្លួនកំពុងតែយកចិត្តទុកដាក់សម្លឹងស្គ្រីប មិនព្រមអានហាក់ដូចចង់សម្លឹងទាល់តែស្គ្រីបហោះហើយ។

"ចៅហ្វាយអានដែលទេ!??"

Saii សួរទៅចៅហ្វាយខ្សឹបៗ ហើយក៏ទទួលបានសម្លេងខ្សឹបតបវិញ

"បិទចំពុះ!!"

Saii លើកដៃបិទមាត់ ហើយដើរចេញយឺតៗបើនៅទៀតប្រកដជា ជួបព្យុះកំបុតត្បូងមិនខានទេ។

"មានរឿងអីមែន saii ធ្វើមុខដូចម្ចាស់បំណុលមករក!!"

Xiao zhan ដើរចូលមកជាមួយនឹងទឹកមួយកែវកាន់ជាប់ដៃយ៉ាងប្រុងប្រយ័ត្ន តាមដឹងប្រាកដជាយកទៅឲ្យ Yibo មិនខាន តែរវល់ជាប់និយាយជាមួយ Saii សិន

"គឺចៅហ្វាយអង្គុយមើលសៀវភៅស្គ្រីបយូរហើយមិនទាន់អានទេ "

Xiao zhan មើលទៅ Yibo ទើបងាកមកសើចញឹមៗ ដាក់ Saii មិននឹងដើរទៅរក។ គាត់ដាក់ទឹកជិតស្គ្រីប ហើយដាក់ខ្លួនអង្គុយលើសាឡុងទល់មុខYibo

"លោកមិនអានទេ!??"

"កុំមកចេះ!!"

នេះសួរស្រួលៗ សោះចាំបាច់គំរោះគំរើយដាក់។ Xiao Zhan ពេបមាត់បណ្ដើរទាញទូរស័ព្ទមកបណ្ដើរ នៅសុខៗ គាត់ក៏ញញឹមល្បិចភ្លាម

"មែនហើយ ខ្ញុំមានបង្កើតWeibo មួយឈ្មោះថាជំនួយការ Wang Yibo លោកគិតយ៉ាងម៉េចដែរ!??"

Yibo ងើបមុខមកសម្លឹងក្មេងរំខាន ហើយលើកចិញ្ចើមខ្ពស់បន្តិចមុននឹងនិយាយដោយសម្លេង បិសាច

"ទំនេរណាស់ឬយ៉ាងម៉េច!??"

"ហាហា!!លោកកុំគិតអវិជ្ជាមានអី!! ខ្ញុំគ្រាន់តែចង់បង្កើនទំនាក់ទំនងFan វាមួយនឹងលោកហើយពេលដែលលោកមានរឿងអាស្រូវAcc Weibo មួយនេះក៏អាចជួយលោកបានដែរ!!"

"មិនត្រូវការទេ!!"

ទោះគាត់និយាយបែបនេះតែគាត់ក៏មិនបានរករឿងច្រើនដែរ បែរជាទាញស្គ្រីបមកអានវិញ មើលទៅបែបចង់អនុញ្ញាតតែមាត់រឹងមិននិយាយ ពិបានយល់មែន។ Xiao Zhan លើកទូរស័ព្ទថតរូប Yibo អង្គុយអានស្គ្រីបធ្វើជារូបចតដំបូងនៅក្នុង Weibo ហើយសរសេរថា « idol ពិតជាឧស្សាហ៍ព្យាយាមណាស់» មិនដល់10 នាទីផង acc ក៏ត្រូវគេតាមដាន ជាច្រើនអ្នកតគ្នា។ Xiao Zhan អង្គុយសើចៗ ជិត Yibo រហូតធ្វើឲ្យអ្នកផ្ចង់អារម្មណ៍អានសាច់រឿងលែងចូល

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now