ថ្ងៃសែនព្រះចន្ទ

659 70 1
                                    

ថ្ងៃសែនព្រះចន្ទជាថ្ងៃដែលគ្រប់គ្នាទៅជួបជាបងប្អូនដើម្បីញ៉ាំនំសែនព្រះចន្ទជុំគ្នានៅពេលយប់ តែ Xiao Zhan ក្រោកពីដេកភ្លាមស្ងាត់ផ្ទះតែម្ដង

" Yibo ត្រូវទៅភូមិគ្រឹះ ចំណែក Saii មានណាត់ជាមួយសង្សារគាត់ ខ្ញុំនៅផ្ទះម្នាក់ឯងក្នុងថ្ងៃដែលគ្រប់គ្នាសប្បាយអញ្ជឹងហ្អេ!??មិនទំនងសោះ!"

Xiao zhan ដើរចុះឡើងពេញផ្ទះ ដំបូងគិតថាបបួល Yang zi ដើរលេងតែនាងត្រូវទៅជួបគ្រួសារ Deng Lun ជាមួយគ្នា ចំណែក Li dong ក៏ជាប់តាមដាន Muzin ទៀតព្រោះចង់ឲ្យរឿងចប់ឆាប់ៗ មុនពួកគេលែងលះ ក្រៅពីមិត្តពីរនេះគ្មានអ្នកជិតស្និទ្ធទៀតទេ។

"បើគ្មានអ្នកកំដរដើរលេងម្នាក់ឯងបានតើ ខ្ញុំនឹងត្រឡប់មកវិញជាមួយនឹងនំសែនព្រះចន្ទ ខ្ញុំក៏អាចញ៉ាំនំតែម្នាក់ឯងបានដែរ!!"

Xiao zhan ញញឹមជឿជាក់លើខ្លួនឯង គ្មានអ្នកជូនដើរលេងក៏ដើរលេងម្នាក់ឯងខ្លះទៅ ឯការតែសប្បាយ។ គាត់ឡើងទៅយកអាវក្រៅ នឹងទាញកាបូបស្ពៀយក្រោយសំណព្វចិត្តរបស់របស់គាត់រតើចេញមកក្រៅចាក់សោរត្រឹមត្រូវហើយទើប ចាប់ផ្តើមការដំណើរកម្សាន្ត។

ងាកមកមើល Wang Yibo វិញ គាត់ចុះពីលើឡានដោយ ទឹកមុខមាំមិនដូចជារាល់ដង បន្ទាប់ពីធ្វើដំណើរជាច្រើនម៉ោងមានអារម្មណ៍ថាន័យហត់ខុសធម្មតា កាន់តែឃើញមុខសាច់ញាតិខ្លួនឯងកាន់តែមានសម្ពាធ។

"លោកប្រុសធំអញ្ជើញមកដល់ហើយ!! លោកម្ចាស់ចាំយូរហើយ!!"

Yibo ងក់ក្បាលទទួលទៅកាន់បុរសចំណាស់ដែលដើរមករាក់ទាក់គាត់តែគាត់មិនបាននិយាយតបវិញទេ គ្រាន់តែដើរចូលទៅជាមួយជំហ៊ានស្វាហាប់។ នៅបន្ទប់ទទួលភ្ញៀវមានមនុស្សជាច្រើននៅទីនោះ គាត់មិនចូលចិត្តស្ថានការណ៍បែបនេះទេ តែលោកប៉ាកំពូលមេបញ្ហាប្រាកដជាចាំតែចាប់កំហុសគាត់ប៉ុណ្ណោះ។ គាត់ដកដង្ហើមធំមុននឹងដើររចូលទៅ

"Yibo មកហើយមែនទេកូន??"

ស្ដ្រីចំណាស់ម្នាក់និយាយសម្ដីផ្អែមដាក់កូនប្រុស តែស្រាប់តែមានសម្លេងក្មេងប្រុសម្នាក់ទៀតនិយាយកាត់

"បងប្រុសធំ មិនដែលឃើញមកលេងលោកប៉ាសោះ!! ការងារជាតារាប្រាកដជាហត់នឿយហើយ!!"

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now