លក្ខខណ្ឌ

906 75 1
                                    

សភាពនៅក្នុងពិធីជប់លៀងអ៊ូអរតាមបែបតារាហៃសូ ចំណែក Yibo ជាតារាជួរមុខគេក៏មានអ្នកមករាក់ទាក់ច្រើនស្រាប់ហើយ តែចំពោះ Deng lun ក៏ជាតារាថ្នាក់ខ្ពស់ម្នាក់ដែរតែទំនាក់ទំនងជាមួយអ្នកដទៃគឺមិនសូវជាស្និទ្ធស្នាលប៉ុន្មានទេ តែបែរជាឈរសម្លឹងមើលទៅជំនួយការរបស់មិត្តមិនងាកទៅវិញ

"លោកមានការអីអាចនិយាយបាន!!សម្លឹងដូចចង់ស៊ីសាច់ខ្ញុំបែបនេះខ្ញុំមិនស្រួលចិត្ត!!"

Xaio Zhan និយាយទាំងភ្នែកជាប់ជាមួយ Yibo តែមានបំណងនិយាយទៅកាន់ Denglun

"មិនអន់ទេសម្ដីបានទៀត!!តែហេតុអីក៏សុខចិត្តដាក់ខ្លួនមកដើរតាមគេទៅវិញក្មេងតូច!?"

"គ្មានជម្រើសទេ!!លោកមិនមែនខ្ញុំលោកមិនយល់ទេ!!"

Xaio Zhan ដៀងភ្នែកមើលdenglun បន្តិចហើយក៏ងាកមកកន្លែងដើមវិញ

"បើខ្ញុំឲ្យលុយឯងហើយឲ្យឯងលាឈប់ពីការងារនេះឯងព្រមទេ!?"

Xaio Zhan សម្លក់មនុស្សប្រុសដែលនិយាយញាក់ចិញ្ចើមក៏បញ្ចេញទឹកមុខដូចចង់ហក់ទៅដាល់ភ្លាម

"លោកឲ្យលុយខ្ញុំតែម្ដងទេតែបើខ្ញុំធ្វើការឲ្យគាត់ប្រាកដជាបានរាល់ខែ!!លោកគិតថាខ្ញុំល្ងង់ដល់ថ្នាក់នឹង!!"

"ចឹងឯងមើលទៅចៅហ្វាយឯងទៅ!?"

Xaio Zhan ងាកមើលទៅ Yibo វិញក៏ឃើញថាកំពុងតែមានបញ្ហាជាមួយមនុស្សស្រីម្នាក់ដែលជាតារាស្រីដែលមានរឿងអាស្រូវច្រើនលំដាប់ជួរមុខតែម្ដង

"ក្មេងស្រីម្នាក់បានបោះខ្លួនឲ្យអ្នកប្រុស Wang របស់យើង!!"

Denglun បន្តនិយាយនៅពេលដែលតារាស្រីម្នាក់នោះចាប់ផ្ដើមធ្វើជាដួលមកលើ Yibo ហើយទឹកមុខរបស់គាត់ក៏ប្ដូរមួយរំពេច

"តែគួរឲ្យស្ដាយគាត់មិនទទួលជំនួយនោះទេ!!"

Xaio Zhan បន្ថែមពេលដែលឃើញ Yibo សម្លឹងមកខ្លួនតាមបែបរកជំនួយតែ Xaio Zhan បែរជាឈរញញឹមដាក់គាត់ទៅវិញ

តារាស្រីម្នាក់នោះស្រាប់តែធ្វើដូចជាភ្ញាក់ផ្អើលហើយថយចេញពីYibo ទើប Xaio Zhan ដឹងច្បាស់ថាជាអ្នកណា ។ តារាស្រីដែលសម្ដែងតែតួឈ្នានីស ឈ្មោះ savlan អាយុទើបតែ21_22 ទេ

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now