លក្ខខណ្ឌហ្គេម

630 63 0
                                    

ពិធីសប្បុរសធម៌ជាពិធីដែលជួបជុំមនុស្សមានមុខមានមាត់ប៉ុណ្ណោះ តារាកំពូលដូច Yibo និង Deng lun តែងតែជាភ្ញៀវដែលគ្រប់គ្នាទន្ទឹមរងចាំ។ ធម្មតាកម្មវិធីបែបនេះគាត់មិនសូវយកចិត្តទុកដាក់ទេ តែបានជាជំនួយការក្បាលខូចរបស់គាត់ទទួលហើយមិនមកដូចជាមិនផ្ដល់កិត្តិយសពេកហើយ។

Yibo អង្គុយលើសាឡុងទទួលភ្ញៀវជាមួយនឹង Deng lun ពួកគេទាំងពីរអ្នកទោះល្បីខ្លាំងក៏មិនសូវមានទំនាក់ទំនងជាមួយអ្នកដទៃដែរ បើមិនមានអ្នកមកនិយាយជាមួយពួកគេ គាត់ពីរអ្នកនិយាយតែគ្នាគាត់នឹងហើយអត់ខ្វល់។

"គ្មានឃើញសប្បាយត្រង់ណាផង!!"

Deng lun ថប់អារម្មណ៍តាំងពីដើរចូលមកម៉្លេះ កម្មវិធីសប្បុរសធម៌ស្អីឃើញតែមនុស្សដើរទៅមកនឹង។ Xiao Zhan ដែលឈរជិតនោះលួចញញឹម គាត់ក៏ថប់អារម្មណ៍មិនស្ទើរដែរ ព្រោះពេលនេះក្មេងស្រីខ្លះបានសម្លឹងមកគាត់ហើយទាស់ចិត្តមែនទែន។ ដោយសារតែគាត់មើលមកគឺក្មេងប្រុសដែលក្មេងជាងគេក្នុងកម្មវិធីនេះ ព្រោះតែសម្លៀកបំពាក់គាត់នឹងហើយ គាត់មិនចូលចិត្តពាក់អាវធំស្អីទេ គាត់ពាក់តែអាវយឺតនិងមានអាវក្រៅជាប់មួកពណ៌ស ជាមួយខោខៅប៊យពណ៌ខ្មៅតែប៉ុណ្ណោះ តែគាត់នៅតែទាក់ទាញចំណាប់អារម្មណ៍ទៀត។

Xiao zhan អោបខ្សឹបស្ងាត់ៗ ទៅចៅហ្វាយទាំងពីររបស់គាត់

"គឺកម្មវិធីសម្បុរសធម៌នឹងមានការដេញថ្លៃរបស់មានតម្លៃមួយចំនួន ដែលអ្នកខ្លះគេលះបង់ ហើយក៏យកលុយនោះទៅចំណាយលើអ្វីផ្សេងទៀត!!"

Deng lun ជ្រួញចិញ្ចើម បូញមាត់ជូរ នាំគេមកអស់លុយឲ្យច្បាស់ក្រឡែត

"មិនបាច់មកធ្វើមុខបែបនេះទេ!! លុយឯងដឹកបីឡានទៀតមិនទាន់អស់ផង!!"

Yibo ចាក់ឲ្យមិត្តពេលដែលឃើញទឹកមុខ Deng lun ដូចជាមិនពេញចិត្ត

"Yibo deng lun !!!"

សម្លេងមនុស្សប្រុសម្នាក់វ័យចំណាស់ មករាកទាក់ប្រុសស្អាតទាំងពីរ គាត់ក៏មិនសូវចាស់ប៉ុន្មានដែរខ្ទង់40 ជាងប៉ុណ្ណោះ

"លោក Wei ខានជួបគ្នាយូរហើយ!!"

បុរសចំណាស់ម្នាក់នោះឈ្មោះ Wei ជាអ្នកនិពន្ធដ៏ល្បីពួកគេក៏ធ្លាប់សម្ដែងឲ្យគាត់ម្ដង

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now